ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ចោរឆក់​កាបូប​ជនបរទេស កម្លាំង​អាវុធហត្ថ​ខណ្ឌ​ដូនពេញ​ចាប់​ខ្លួន

ចោរឆក់​កាបូប​ជនបរទេស កម្លាំង​អាវុធហត្ថ​ខណ្ឌ​ដូនពេញ​ចាប់​ខ្លួន

ភ្នំពេញ​៖ សមត្ថកិច្ច​បាន​ប្រាប់ថា នៅ​ម៉ោង​៩​និង​៤០​នាទី​យប់ ថ្ងៃទី​២៦​វិ​ចិ្ឆ​កា​២០១៥ ចំណុច​ផ្លូវ​១៧២​កែង​នរោត្តម សង្កាត់​ជ័យជំនះ កម្លាំង​អាវុធហត្ថ​ខណ្ឌដូនពេញ បង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​ឆក់​កាបូប​ជនបរទេស ម្នាក់ ។​
ជនសង្ស័យ​ឈ្មោះ សំ ល័​ក្ខ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​និង​ទីលំនៅ​មិន​ពិតប្រាកដ ជា​អ្នក​ឆក់​កាបូប រីឯ​ជនសង្ស័យ​ម្នាក់​ទៀត​ដែល​រត់​ខ្លួន​គឺជា​អ្នកបើក​ម៉ូតូ​ឈ្មោះ ឃីម អាយុ​ប្រហែល​ជាង​២០​ឆ្នាំ ជា​ម្ចាស់​ម៉ូតូ ។ ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​មួយចំនួន​រួមមាន ម៉ូតូ​០១​គ្រឿង​ម៉ាក ហុងដា​វេ​វអាល់​ហ្វា ពណ៏​ខ្មៅ​គ្មាន​ស្លាក​លេខ​-​ទូរស័ព្ទ​០១​គ្រឿង​ម៉ាក NEWPHONE ចំនួន​០១​គ្រឿង ។​
នៅវេលា​ម៉ោង​២១​និង​៣០​នាទី ជនសង្ស័យ​ទាំង​០២​នាក់​ជិះ​ម៉ូតូ​០១​គ្រឿង​ម៉ាកវេវអា​ល់​ហ្វា តាម​បណ្តោយ​ផ្លូវ​១៧២ ពី​លិច​មក​កើត លុះដល់​ចំនុច​មុខ​ហាង​ម៉ាស្សាហ័​រស៊ី​ស៊ិន ក៏​បាន​ឆក់​កាបូប​ជនបរទេស ហើយ​ក៏​ជិះ​គេចខ្លួន​បាន​ប្រហែល​៥០០​ម៉ែត មកដល់​ចំនុច​ផ្លូវ​១៧២​កែង​នរោត្តម ក៏​ត្រូវបាន​កំលាំង​ល្បាត​អាវុធហត្ថ និង​ប្រជាពលរដ្ឋ​ដែល​ធ្វើដំនើរ​តាមផ្លូវ ឃាត់ខ្លួន​បាន​ម្នាក់ ។ រីឯ​ជនសង្ស័យ​ម្នាក់​ទៀត​បាន​រត់គេចខ្លួន​ចូល​ក្នុង​វត្ត​សារាវ័ន្ត​បាត់​តែម្តង​៕26-11-2015d63681

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya