ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​បាន​មួយ​សំបុក បទ​លូក​ហោប៉ៅ​និង​កាត់​ខ្សែ​.​ក​

ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​បាន​មួយ​សំបុក បទ​លូក​ហោប៉ៅ​និង​កាត់​ខ្សែ​.​ក​

​សៀមរាប ៖ នៅ​រសៀល​ថ្ងៃ​ទី​២៦​ខែវិច្ឆិកា​ឆ្នាំ​២០១៥​នេះ​ថា លោក​បាន ដាក់ បទបញ្ជា កម្លាំង​ក្រោម​ឱវាទ ដើម្បី​ចុះ​ល្បាត អនុវត្ត​វិធានការ​បង្ការ បទល្មើស​ក្នុង​ពិធី​ថ្ងៃ បុណ្យ អុំទូក រហូត​ឈានដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​១១​នាក់ ដែល​ពួកគេ បានមក​ពី​ខេត្ត​ផ្សេងៗ​គ្នា​ចូល​ធ្វើ​សកម្មភាព​លូក​ហោ​ប៉ាវ និង​កាត់​ខ្សែក​របស់​ភ្ញៀវ​ជាតិ អន្តរជាតិ រួច​នាំយក​មក​ការិយាល័យ​នគរបាល​ខេត្ត​ព្រហ្មទណ្ឌ​សួរនាំ​។​
ក្រោយពី ឃាត់ បាន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​១១​នាក់​ខាងលើ ក្នុង​នោះ​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា​ឃាត់ខ្លួន បាន​ស្រី​ចំនួន​៧​នាក់ និង ថ្ងៃទី​២៤​ខែវិច្ឆិកា បាន​ប្រុស​២​នាក់ និង ថ្ងៃទី​២៥​ខែ​វិច្ឆិកា​បាន​ស្រី​២​នាក់ មាន ទី​១/​ឈ្មោះ​សុខ ណាវី ភេទ​ស្រី​អាយុ​២១​ឆ្នាំ ទី​២/ ឈ្មោះ សុខ ស្រី​ល័ក្ខ ភេទ​ស្រី​អាយុ ២៤​ឆ្នាំ (​អ្នក​ទាំង​២​នាក់​បងប្អូន រស់នៅ​ភូមិ​បឹងកក់ សង្កាត់​ស្រះចក ខណ្ឌដូនពេញ និង​ទី​៣/ ឈ្មោះ យឹម សុខ ភេទ​ស្រី​អាយុ​៥៨​ឆ្នាំ​ស្នាក់នៅ​ភូមិ​អូ​អំបិល ឃុំ​អូ​តា​មេ​ង ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ទី​៤/​ឈ្មោះ ចាន់ ភាស់ ហៅ​ស្រី ភេទ​ស្រី​អាយុ​៣៤​ឆ្នាំ​រស់នៅ បឹង​សាឡាង សង្កាត់​ទួល​គោក ខណ្ឌដូនពេញ ទី​៥/​ឈ្មោះ ប៊ុន ធឿន​តូ​តាល់ ហៅ​អា​តា ភេទ​ស្រី​អាយុ ១៥​ឆ្នាំ​ស្នាក់នៅ​ភូមិ បឹងកក់ សង្កាត់​ទួល​គោក ខណ្ឌដូនពេញ ទី​៦/​ឈ្មោះ កាន់ នាង ភេទ ស្រី​អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដី​ក្រហម ឃុំ​ត្រពាំង​លើក ស្រុក​បាទី ខេត្តតាកែវ និង​ទី​៧/ ឈ្មោះ ប៊ុត ស្រីមុំ ហៅ​ទូច ភេទ​ស្រី​អាយុ ៣៤ ឆ្នាំ​រស់នៅ ខណ្ឌ​ឫស្សីកែវ ក្រុង​ភ្នំ ពេញ (​ឃាត់​ខ្លួន​ថ្ងៃ​ទី​២៣​ខែវិច្ឆិកា​ឆ្នាំ​២០១៥ ពី​បទ​លូក​ហោប៉ៅ​និង​កាត់​ខ្សែក​របស់ ភ្ញៀវ​)​។​ទី​៨/ ឈ្មោះ ហេង ពៅ ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តា​ពុន ឃុំ​តាពុន ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង ទី​៩/​ឈ្មោះ ហួន វណ្ណា ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ រស់នៅ​ភូមិ​អូរ​កណ្តាល ឃុំ ព្រែក​ក្របៅ ស្រុក​កងមាស ខេត្ត​កំពង់ចាម (​ឃាត់​ខ្លួន​ថ្ងៃ​ទី​២៤​ខែវិច្ឆិកា ពី​បទ​លូក​ហោប៉ៅ និង កាត់​ខ្សែក​របស់​ភ្ញៀវ​។ ទី​១០/​ឈ្មោះ លី តា ភេទ​ស្រី​អាយុ​៣១​ឆ្នាំ​រស់ នៅ​សំណង់ អាណា ធិបតេយ្យ​រ៉ា​រទេះភ្លើង ខេត្ត​បាត់ដំបង និង​ទី​១១/​ឈ្មោះ ច​ន គឹម​អាង ភេទ​ស្រី​អាយុ​២២ ឆ្នាំ​រស់ នៅ សំណង់អាណាធិបតេយ្យ​រ៉ា​រទេះភ្លើង ខេត្ត​បាត់ដំបង​(​ឃាត់​ខ្លួន​ថ្ងៃ​ទី​២៥​ខែវិច្ឆិកា​ឆ្នាំ​២០១៥ ពី​បទ​លូក​ហោប៉ៅ ប៉ុន្តែ​ជនសង្ស័យ​ទាំង​២​នាក់​នេះ​មិនទាន់​បានធ្វើ​សកម្មភាព​ទេ​។​
​បច្ចុប្បន្ន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​១១​នាក់ ខាងលើ​ត្រូវបាន​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ស្នងការ ខេត្ត បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាមច្បាប់​៕T-11-26-15-dddd-full

T-11-26-15-d-full

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya