ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​បញ្ជូន​បុរស​ម្នាក់​មក​តុលាការ សាកសួរ​រឿង​ឃាតកម្ម

ប៉ូលិស​បញ្ជូន​បុរស​ម្នាក់​មក​តុលាការ សាកសួរ​រឿង​ឃាតកម្ម

ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ដើម្បី​សាកសួរ​ករណី​ឃាតកម្ម ចាក់​សម្លាប់​យុវជន​ម្នាក់​ស្លាប់​និង​ពីរ​នាក់​រងរបួស​ធ្ងន់ ។ បុរស​រូប​នេះ​ឈ្មោះ មាស រិទ្ធី ហៅ​មាស សុធី អាយុ​២៤​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់នៅ​ផ្ទះជួល​លេខ​១៨ ផ្លូវជាតិ​លេខ​២ ក្នុង​ភូមិ​ព្រែក​តា​ឡុង​២ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ កំពុង​ស្ថិត​ក្រោម​ការសាកសួ​រ​របស់លោក​ព្រះរាជអាជ្ញារង ចែ សុង ។ ជនសង្ស័យ​អាច​ប្រឈមមុខ​នឹង​បទចោទប្រកាន់ ឃាតកម្ម តាម​មាត្រា​១៩៩ នៃ​ក្រម​ព្រហ្មទណ្ឌ កម្រិត​ទោស​ពី​១០​ឆ្នាំ ទៅ​២០​ឆ្នាំ និង បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស តាម​មាត្រា​២១៨ នៃ​ក្រម​ព្រហ្មទណ្ឌ កម្រិត​ទោស​ពី​២​ឆ្នាំ ទៅ ៥​ឆ្នាំ ។ ចំណែក​ជនរងគ្រោះ​ទាំង​៣​នាក់ ទី​១​ឈ្មោះ ទូច សំអាង ភេទ​ប្រុស អាយុ​២៤ ឆ្នាំ មុខរបរ កម្មករ​រោងចក្រ របួស​ឆ្អឹងជំនី​ឆ្វេង​បណ្តាលឲ្យ​ស្លាប់​នៅ​ពេល​បញ្ជូន​ទៅ​ដល់​មន្ទី​រ​ពេទ្យ ទី​២ ឈ្មោះ ទូច សំអុល ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ របួស​លើ​ដោះ​ខាងឆ្វេង និង ទី​៣ ឈ្មោះ ហ៊ីង មករា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ របួស​លើ​ដោះ​ខាងស្តាំ ។​
​ពាក់ព័ន្ធ​ករណី​នេះ សមត្ថកិច្ច​បាន​ឱ្យដឹង​ថា កាលពី​វេលា​ម៉ោង​១៩ យប់​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ចំណុច​បន្ទប់​ផ្ទះជួល លេខ ១៧១៣ ក្នុង​ក្រុម​ទី​១៧ ភូមិ​ព្រែក​តា​ឡុង​២ សង្កាត់​ចាក់អង្រែ​ក្រោម មាន​ករណី​ហិង្សា​បង្កឡើង ដោយ​ជនសង្ស័យ​ម្នាក់ ឈ្មោះ មាស រិទ្ធី ហៅ មាស សុធី ទាស់​ពាក្យសំដី​គ្នា​ក្នុង​វង់​ស៊ីផឹក ទាញ​កូនកាំបិត​ចុង​ស្រួច​ចាក់​សំដៅលើ​ជនរងគ្រោះ ផឹកស៊ី ជាមួយ​គ្នា​ចំនួន​៣​នាក់ បណ្តាល​ឲ្យ​បុរស​ម្នាក់​ត្រូវ​ជនសង្ស័យ ចាក់​មួយ​កាំបិត​ចំ​ដើមទ្រូង​ស្លាប់ ពេល​បញ្ជូន​ទៅ មន្ទីរពេទ្យ និង​២​នាក់​ផ្សេង​ទៀត ត្រូវ​ចាក់​បណ្តាលឲ្យ​រងរបួស​ធ្ងន់​ធ្ង​រ ។ ដំណើររឿង​មុន​ឈាន​ដល់​ការចាក់សម្លាប់​គ្នា​នេះ គឺ​ដំបូង​ឡើយ ជនរងគ្រោះ​ទាំង ៣​នាក់ ដែល​ទី​១ ឈ្មោះ ទូច សំអាង ទី​២ ទូច សំអុល ទី​៣ ហ៊ឹម មករា កំពុង​អង្គុយ​ផឹកស៊ី ក្នុង​ផ្ទះ​ជួល​របស់​ខ្លួន ដែល​ជា​ចំណុច​កើតហេតុ ។ ខណៈ​កំពុង​អង្គុយ​ហូប​ចុក​សុខៗ ស្រាប់តែ​ឈ្មោះ មាស រិទ្ធី ហៅ​មាស សុធី ជា​ជន សង្ស័យ​ដែល​ជា​មនុស្ស​ស្គាល់គ្នា ជាមួយ​ម្ចាស់​ផ្ទះជួល បាន​ដើរចូល​ទៅក្នុង​ហ្វូង​ហូបចុក ហើយ សុំ​ចូលរួម ផឹកស៊ី​ជាមួយ​ផង ទាំង​រូប​គេ និជ​ន​រងគ្រោះ​ទាំង​៣​នាក់ ជា​មនុស្ស​មិន​ស្គាល់​គ្នា​ពី​មុន​មក​នោះទេ ។ លុះ​ហូប មក​ដល់​វេលា​ម៉ោង​១៩​និង​៤៥​នាទី យប់ ពួកគេ​ទាំង​៤​នាក់ បាន​ទាស់​ពាក្យសម្តី​គ្នា អំពី​រឿង « តម្លើង​ប្រាក់ខែ​ឲ្យ​កម្មករ » រហូត​ធ្វើ ឲ្យឈ្មោះ មាស សុធី ជា​ជនសង្ស័យ ខឹងសម្បា​ងើបឈរ​ឡើង​រួច​ទាញ​កាំបិត​ចុង​ស្រួច​ចេញ​ពី​ចង្កេះ ចាក់ទៅលើ ឈ្មោះ ទូច សំអាង ចំ​ឆ្អឹងជំនី​ពីមុខ បណ្តាលឲ្យ​រងរបួស​ធ្ងន់ ។ ភ្លាម​នោះ​ឈ្មោះ​ទូច សំអុល និង​ឈ្មោះ​ហ៊ឹម មករា ក៏​បាន​លោត​ចូល​ទៅ​ជួយ​ឈ្មោះ ទូច សំអាង ក៏​ត្រូវ​ជនសង្ស័យ​ចាក់​ម្នាក់​មួយ​កាំបិត​បន្ថែម បណ្តាល​ឲ្យ រងរបួស ទាំង ២​នាក់​ទៀត ៕
63592

63594

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya