ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» ព័ត៌មានជាតិ » អ្នក​ត្រាក់ទ័រ​ភ្ជួរ​ដី​ចំការ​ម្នាក់​ទៀត​ហើយ បើក​ជាន់​មីនតោន​ផ្ទុះ​រង​របួសធ្ងន់ ​

អ្នក​ត្រាក់ទ័រ​ភ្ជួរ​ដី​ចំការ​ម្នាក់​ទៀត​ហើយ បើក​ជាន់​មីនតោន​ផ្ទុះ​រង​របួសធ្ងន់ ​

ខេត្ត​បាត់ដំបង​៖ បុរស​ម្នាក់​ទៀត​ហើយ​បើក​ត្រាក់​ស៊ីឈ្នួល​ភ្ជួរដីចំការ​តា​ង៉ែ​ន​ហើយ​បើក​ទៅ​ជាន់​មីន​តោ​កប់​ក្នុង​ដី​បន្សល់ទុក​តាំងពី​សម័យ​សង្គ្រាម​១​គ្រាប់​បណ្តាល​ឱ្យ​ទទួលរ​ង​បួស​ធ្ងន់​ត្រូវបាន​គេ​ដឹក​បញ្ជួន​យកទៅ​សង្គ្រោះ​ជីវិត​នៅ​មន្ទីរពេទ្យបង្អែ​ក​ស្រុក​សំពៅ​លូន​ចំណែក​ត្រាក់ទ័រ​រង​ការខូចខាត​ផ្នែក​ខាង​មុខ​ធ្ងន់ធ្ងរ​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​១១​នាទី​រសៀល​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​អូរ​ចំណិត ឃុំ​តា​ស្តា ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង ។​ករណី​ផ្ទុះ​មីនតោន​ខាងលើ​ដែល​បង្ក​ឱ្យ​អ្នក​រងរបួស​ធ្ងន់​ម្នាក់​នៅ​ពេល​នេះ​ត្រូវ​គេ​មើលឃើញ​ថា​ក្រោយពី​៣​ថ្ងៃមុន​នេះ​មាន​ជនរងគ្រោះ​៣​នាក់​រង​ការផ្ទុះ​មីនតោន​នៅ​ស្រុក​ប​វេល​បណ្តាលឱ្យ​ស្លាប់​១​នាក់​ទទួល​រងរបួស​ធ្ងន់​២​នាក់​ខណៈ​ជនរងគ្រោះ​បើក​ម៉ាស៊ីន​ច្រូតស្រូវ​ទៅ​ជាន់​មីនតោន​។ បុរស​រងគ្រោះ​មាន​ឈ្មោះ ឆេង ចេក អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​កូនភ្នំ​ខាងជើង ឃុំ​តា​ស្តា ស្រុក​សំពៅ​លូន ។​
​ជុំវិញ​នៃ​ហេតុ​ការ​នេះ បើ​តាម​ប្រភព​ព័ត៌មាន​ពី​លោកនាយ​ប៉ុស្ថិ៍​នគរបា​ល​រដ្ឋបាល​ឃុំ​តា​ស្តា ប្រាប់ឱ្យដឹង​ថា មុនពេល​កើតហេតុ​គឺ​ជនរងគ្រោះ ហើយ​បើក​ត្រាក់ទ័រ​ទៅ​ភ្ជួរដីចំការ​តា​ង៉ែ​ន​ឱ្យឈ្មោះ វ៉ាត នៅ​ចំណុច​ខាងលើ ។ លុះ​បន្ទាប់មក​ស្រាប់តែ​កង់​ត្រាក់ទ័រ​ខាងមុខ​ផ្នែក​ខាងឆ្វេង​ទៅ​ជាន់​មីនតោន​បណ្តាលឱ្យ​ផ្ទុះ​ឡើង​កក្រើក​ហើយ​ផ្លោង​ជនរងគ្រោះ​ចេញពី​ត្រាក់ទ័រ​ចម្ងាយ​ជាង​២​ម៉ែត្រ​បង្ក​ឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​អ្នកភូមិ​និង​ធ្វើ​ចំការ​នៅក្បែរនោះ​។​
​លោកនាយ​ប៉ុស្ថិ៍​បាន​ប្រាប់​ឱ្យដឹង​ទៀត​ថា បន្ទាប់ពី​កើតហេតុ​បែប​នោះ​ហើយ​ប្រជាពលរដ្ឋ​បាន​នាំគ្នា​ដឹក​ជនរងគ្រោះ​យកទៅ​សង្គ្រោះ​ជីវិត​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​តែម្តង​។​
​ជនរងគ្រោះ​ត្រូវ​អំ​បែក​មីន​ដាច់​ម្រាមដៃ​ខាងស្តាំ​ចំនួន​២ និង​ត្រូវ ក្រោម​ត្របកភ្នែក​ខាងស្តាំ​មួយ​កន្លែង​ទៀត ជនរងគ្រោះ​កំពុង​តែ​ស្ថិត​ក្នុង​ការជួយ​សង្គ្រោះ​ជីវិត ពី​សំណាក់​ក្រុមគ្រូពេទ្យ​។​
​លោក​បញ្ជាក់​ទៀត​ថា​ជន​រងគ្រោះ​គេចផុត​ពី​សេចក្តីស្លាប់​ដោយ​សាត​តែ​ត្រាក់ទ័រ​គ្មាន​ដំបូល ប្រសិន​ត្រាក់ទ័រ​មាន​ដំបូល​វិញ​ជនរងគ្រោះ​ប្រហែល​មិន​អាច​រស់​ជីវិត​បាន​នោះ​ឡើយ​ដោយសារ​តែ​កលាំង​ខ្យល់​មីន​ផ្ទុះ​បុក​ប៉ើង​ទៅ​និង​ដំបូល រណ្តៅ​មីន​ផ្ទុះ​នោះ​សមត្ថកិច្ច​ពិនិត្យឃើញថា​មាន​ទទឹង​ប្រវែង​ជាង​២​បួន​ជ្រុង និង​ជម្រៅ​ជាង​១​ម៉ែត្រ​។ ទីតាំង​ផ្ទុះ​មីន​ខាងលើ​ជា​តំបន់​ដែល​ប្រជាពលរដ្ឋ​ទៅ​កាប់ឆ្ការ​ព្រៃឈុះ​ឆាយ​ធ្វើចំ​ការជាង​១០​ឆ្នាំ​មកហើយ មិន​មាន​ការដោះមីន​នោះឡើយ ហើយ​អតីត​ផ្លូវ​ចាស់​ដែល​មាន​ការឆ្លងកាត់​ចល័ត​ទ័ព ក្នុងអំឡុង​តំណាក់កាល​អតីត​ប្រទេសជាតិ​មាន​សង្គ្រាម ហើយ​តំបន់​នោះ​ដែរ​កាលពី​ជាង​១០​ឆ្នាំ​មុន​ក៏​ធ្លាប់​កើតមាន​ហេតុការណ៍​អ្នក​បរទេះ​គោ​ជាន់​ផ្ទុះ​មីនតោន​បណ្តាលឱ្យ​ស្លាប់​ម​នុស្ស​៣​នាក់​នោះ​ផងដែរ​៕
12313580_444368702414892_1065388721469938174_n

12314048_444368682414894_7542141979095004895_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya