ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » ក្រុមយុវជន​ជិត​១០០០​នាក់​ចេញ​អបអរសាទរ​និង​រៀបចំ​ក្បួន​ដង្ហៃ​ស្វាគមន៍​លោក ហ៊ុន ម៉ា​នី ទទួលបាន​ពានរង្វាន់​សន្តិភាព​ពិភពលោក THE GUSI PEACE PRIZE​ពី​ទីក្រុង​ម៉ា​និល ប្រទេស​ហ្វីលីពីន​ ​

ក្រុមយុវជន​ជិត​១០០០​នាក់​ចេញ​អបអរសាទរ​និង​រៀបចំ​ក្បួន​ដង្ហៃ​ស្វាគមន៍​លោក ហ៊ុន ម៉ា​នី ទទួលបាន​ពានរង្វាន់​សន្តិភាព​ពិភពលោក THE GUSI PEACE PRIZE​ពី​ទីក្រុង​ម៉ា​និល ប្រទេស​ហ្វីលីពីន​ ​

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៥​យ៉ាង​តិច​មាន​ក្រុមយុវជន​ជិត​១០០០​នាក់ ដោយ​ធ្វើដំណើរ​តាម​រថយន្ត​បឺស ម៉ូតូ និង​រ៉ឺម៉ក ម៉ូតូ​កង់​៣ អបអរសាទរ​ចំពោះ​កិត្តិយស​ដ៏​ធំធេង​របស់​លោក​ហ៊ុន​ម៉ា​នី បុត្រា​សម្តេច​តេជោ និង​ម្តេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​បាន​វិល​ត្រឡប់​មកពី​ទទួលពាន​រង្វាន់​សន្តិភាព​ពិភពលោក​THE GUSI PEACE PRIZE ពី​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន កាលពី​រាត្រី​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ ។​
​ការ​ដង្ហៃ​ក្បួន​អបអរសាទរ​ចំពោះឥ​ស្សរ​ជនកម្ពុជា ដែល​ទទួលបាន​ពានរង្វាន់​សន្តិភាព​អន្តរជាតិ THE GUSI PEACE PRIZE​បាន​ចេញដំណើរ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ឆ្ពោះ​មក​កាន់​ពហុ​កី​ឡ ដ្ឋា​ន​ជាតិ​អូឡាំពិក ក្នុងនោះ​មាន​រថយន្ត​បឺស​ចំនួន​៤​គ្រឿង រ៉ឺម៉ក​ម៉ូតូ​កង់​៣​ចំនួន​៥០០​គ្រឿង ម៉ូតូ​ចំនួន​២០០​គ្រឿង ជាមួយ​នឹង​សំឡេង​ស្វាគមន៍៍​ដ៏​កងរំពង ធ្វើឲ្យ​បរិយាកាស​នាពេល​នោះ​រំលេច ទៅ​ដោយ​ការគាំទ្រ​ពី​ក្រុម​យុវជន ក៏ដូចជា​មោទនភាព​របស់​ពលរដ្ឋ​កម្ពុជា​ទាំងមូល ។​
​គួរ​រំលឹកថា​លោក ហ៊ុន ម៉ា​នី គឺជា​យុវជន​ខ្មែរ​ក្លាយជា​ឥស្សរជន​ទី​១ និង​ក្មេង​ជាង​គេ​ដែល​ទទួលបាន​ពានរង្វាន់ THE GUSI PEACE PRIZE ក្នុងចំណោម​ឥស្សរជន​១៩​រូប​នៅ​លើ​ពិភពលោក ក្នុងនាម​”​ជា​គំរូ​បុគ្គល​ឆ្នើម ដែល​នាំមក​នូវ​សន្តិភាព សេចក្តីថ្លៃថ្នូរ និង​ការគោរព​ដល់​មនុស្សជាតិ ៕12278701_444341009084328_3839569236184881747_n

12308458_444341032417659_4003368018639358635_n

12313645_444340905751005_367297387537778840_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya