ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» Breaking News, ព័ត៌មានជាតិ » កូន​ត្រី​ឆ្តោ​រាប់ម៉ឺន​ក្បាល ត្រូវ​គេ​លួច​ចិញ្ចឹម ក្នុង​ភូមិ​ទី​៤​ឃុំ​កំពង់​លួង ស្រុក​ក្រគរ ​

កូន​ត្រី​ឆ្តោ​រាប់ម៉ឺន​ក្បាល ត្រូវ​គេ​លួច​ចិញ្ចឹម ក្នុង​ភូមិ​ទី​៤​ឃុំ​កំពង់​លួង ស្រុក​ក្រគរ ​

ពោធិ៍សាត់​៖ ការ​ចិញ្ចឹម​កូន​ត្រី​ឆ្តោ​រាប់​ម៉ឺន​ក្បាល នៅតាម​ស្រះ​ក្នុង​ភូមិ​ទី​៤ ឃុំ​កំពង់​លួង ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់​នេះ ត្រូវបាន​គេ​អះអាងថា មាន​ជា​យូរ​ឆ្នាំ​មកហើយៗ​ការ​ចិញ្ចឹម​កូន​ត្រី​ឆ្តោ​នៅទី​នោះ​ភាគច្រើន​គឺ​គេ​ប្រើប្រាស់​កូន​ត្រី​ចម្រុះ​គ្រប់​ប្រភេទ​ដែល​គេ​បាន​មក​ពី​ការនេសាទ​ដោយ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់ នៅក្នុង​បឹង​ទន្លេសាប យក​មក​សម្រាប់​ធ្វើ​ជា​ចំណី​ជា​ប្រចាំ​ថ្ងៃ​។​
​បើ​តាម​ការអះអាង​ពី​ម្ចាស់​ស្រះ​រកស៊ី​ចិញ្ចឹម​កូន​ត្រី​ឆ្តោ​ម្នាក់ នៅក្នុង​ភូមិ​ទី​៤​នោះ បាន​និយាយថា ការ​ចិញ្ចឹម​កូន​ត្រី​ឆ្តោ សព្វថ្ងៃ​នេះ​ភាគច្រើន គឺ​គេ​ប្រើ​កូន​ត្រី​ចម្រុះ​គ្រប់​ប្រភេទ​ដែល​ទិញ​បានមក​ពី​កម្មករ​នេសាទ បានមក​ពី​បឹង​ទន្លេសាប​ដែ​លដឹក​តាម​រ៉ឺម៉ក​ម៉ូតូ ដោយ​គាត់​ទិញ​ក្នុង​តម្លៃ​១​គីឡូក្រាម​ជាង​១០០០​រៀល​ឯ​ណោះ ហើយ​សរុប​នៃ​ការចំណាយ​លើ​ចំណី​អោយ​វា​ស៊ី​ជា​ចំណី​ក្នុង​មួយ​ថ្ងៃៗ​មិនតិច​ជាង​៥០ ម៉ឺន​រៀល​នោះទេ​។​
​កន្លង​មក​ករណី​លួច​ចិញ្ចឹម​កូន​ត្រី​ឆ្តោ​នេះ ត្រូវបាន​ក្រសួង​កសិកម្ម រុក្ខា ប្រ​ម៉ាញ់ និង​នេសាទ​ធ្លាប់ ចេញប្រកាស​ហាមឃាត់ ពី​ព្រោះ​ត្រី​ឆ្តោ​វា​ស៊ី​ចំណី​កូន​ត្រី​ចម្រុះ​គ្រប់​ប្រភេទ​ម្ល៉ោះហើយ ភាពហិនហោច​នៃ​ពូជ​ត្រី នឹង​បាត់បង់​ពីមួយថ្ងៃ​ទៅមួយថ្ងៃ នៅក្នុង​បឹង​ទន្លេសាប​ជាក់​ជា​មិនខានឡើយ​៕
Ravuddh0056

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya