ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​បុក​ម៉ូតូ បណ្តាលឲ្យ​របួស​ធ្ងន់​ស្រាល 4​នាក់​ ​

ម៉ូតូ​បុក​ម៉ូតូ បណ្តាលឲ្យ​របួស​ធ្ងន់​ស្រាល 4​នាក់​ ​

ភ្នំពេញ​៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង ៥០​នាទី​រំលង​អធ្រាត្រ ឈានចូល​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្លូវបំបែក​ជា​បួន​ស្ថិតនៅ​តាម​ផ្លូវ លេខ​១១០ កែង​និង​ផ្លូវ​លេខ​៦៧ ស្ថិតក្នុង​សង្កាត់ វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​
​បុរស​ម្នាក់​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន​និង​មិន​គោរព​ច្បាប់ ចរាច​រណ៍ ដល់​ចំណុច​ផ្លូវបំបែក​ជា​បួន​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយគ្រឿង​ទៀត​ដែល កំពុង​ឆ្លងផ្លូវ​ចំ​ពេញទំហឹង​បណ្ដាលអោយ​ដួល​បោក​ទៅ​និង​ថ្នល់​រងរបួស​ធ្ងន់ ពីរ​នាក់​និង​ស្រាល​ពីរ​នាក់​នៅ​កន្លែងកើតហេតុ ត្រូវ​បាន​រថយន្ដ​សង្គ្រោះបន្ទាន់​ដឹកយក​ទៅ​សង្គ្រោះ​ភ្លាមៗ​នៅ មុន្ទីរពេទ្យ​ផង​ដែរ​។​
នៅ​មុនពេល​កើតហេតុ​គេ​បាន​ឃើញ​មាន​បុរស​ម្នាក់​ជីះ​ម៉ូតូ​ម៉ាក​ស៊ូ​ស៊ូ​គី វេវ ពណ៍​ក្រហម គ្មាន​ស្លាក​លេខ​និង​មាន​ឌុប​ស្ត្រី​ម្នាក់​និង​កូនតូច​ពីរ​នាក់ ដោយ​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​៦៧ ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ហើយ​បាន​ឆ្លងផ្លូវ​ក៏​ត្រូវ​បុរស់​ម្នាក់​ទៀត​ជិះ ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម​C125 ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម​1K-4971 ជិះ​ក្នុង​ល្បឿន​លឿន​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេច​១១០ ទិសដៅ​ពី​កើត​ទៅ​លិច​បាន​ជ្រុល​បុក​ពេញទំហឹង​បណ្ដាលអោយ​ដួល​បោក​ទៅ​និង ថ្នល់​រងរបួស​អ្នកបើក​ម៉ូតូ​ទាំងសងខាង​ធ្ងន់ ចំណែក​ស្ត្រី​និង​កូន​តូច​ពីរ​នាក់​រងរបួស​ស្រាល​៕rsc-3

rsc-4

rsc-5

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya