ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » ឆេះ​រោង​កាហ្វេ ស្ត្រី​វៀតណាម​ជួល បណ្តាល​ឲ្យ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​ ​

ឆេះ​រោង​កាហ្វេ ស្ត្រី​វៀតណាម​ជួល បណ្តាល​ឲ្យ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​ ​

ខេត្ត​កំពង់ចាម ៖ រោង​កាហ្វេ​មួយកន្លែង​យីហោ សុខ ស្រីមុំ (​ឈ្មោះ​ខ្មែរ​)​ដែល​មាន​ម្ចាស់​ជា​ស្ត្រី វៀត ណា​ម ជួល​លក់ដូរ ត្រូវបាន​ភ្លើង​ឆេះ​អស់​ទាំងស្រុង ហេតុការណ៍​បង្ក​ឱ្យ​ភ្ញាក់ផ្អើល នេះ កើតឡើង​កាលពី​វេលា​ម៉ោង​០៧​និង​២០​នាទី​ព្រឹក ថ្ងៃទី​២៦ ខែវិច្ឆិកា ២០១៥ ស្ថិតក្នុង​ភូមិ​ជ្រោយ​ថ្ម សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម ។​
​សម្មត្ថកិច្ច​មូលដ្ឋាន​បានឱ្យដឹងថា មូលហេតុ​នៃ​ការឆេះ​នេះ​មិនទាន់​ដឹង​នោះទេ សម្មត្ថកិច្ច​កំពុង​ស្រាវជ្រាវ ប៉ុន្តែ​តាម​អ្នកឃើញ​ហេតុ​ការ មុនដំបូង​ឃើញ​មាន​អណ្តាតភ្លើង​ឆេះ​តិចៗ​ចេញពី​កន្លែង​ឆុង​កាហ្វេ ខណៈ​ដែល​មាន​មនុស្ស​៥-៦​នាក់​នៅក្នុង​ហាង​កាហ្វេ​នោះ តែ​មិន​បាន​នាំគ្នា​ជួយ​ពន្លត់​ទេ បែរ​ជា​រត់​ចេញមកក្រៅ​វិញ ធ្វើឱ្យ​អណ្តាតភ្លើង​នោះ​កាន់តែ​ឆាបឆេះ​ខ្លាំងៗ​ទៅ តែម្តង ជាមួយគ្នានេះ រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​ខេត្ត ក៏​ចុះ​មក​បាញ់​ពន្លត់​ចំនួន​២​គ្រឿង​ផង​ដែរ ហើយ​ក្នុង​ហេតុ​ការ​នេះ​ដែរ​មិន​មាន​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​នោះ​ទេ ។​
​សម្មត្ថកិច្ច​ក៏​បាន​បញ្ជាក់​ប្រាប់​ឲ​ដឹងថា ម្ចាស់​រោង​កាហ្វេរ​មានឈ្មោះ ម៉ា​យ ស្រីមុំ អាយុ​២៨​ឆ្នាំ ជនជាតិ វៀត ណា​ម ?​ស្នាក់នៅ​ក្នុង​រោង​កាហ្វេរ​ជួល កន្លែងកើតហេតុ ហើយ​ក្រោយ​កើតហេតុ រត់គេចខ្លួន​បាត់​។​
​ចំពោះ​សំភារៈ​ដែល​បាត់បង់​មាន ទូរទស្សន៍ ២១ អ៊ិញ ចំនួន​២ គ្រឿង តុ​លក់​កាហ្វេ ចំនួន​៨​តុ និង​សំភារៈ​លក់​កាហ្វេ​មួយចំនួនទៀត​៕
11255402_444297122422050_6498888290237377338_n

12294843_444297155755380_8742728195785033773_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya