ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​បុក​ឡាន បណ្តាលឲ្យ​របួសធ្ងន់​និង​ស្រាល​

ម៉ូតូ​បុក​ឡាន បណ្តាលឲ្យ​របួសធ្ងន់​និង​ស្រាល​

​ព្រៃវែង ៖ គ្រោះថ្នាក់​ចរាចណ៍​មួយ​បាន​កើតឡើង​រវាងរ​ថ​យន្ត​និង​ម៉ូតូ​បាន​បុក​គ្នា កាលពី​វេលា​ម៉ោង​៣​និង​៤០​នាទី​រសៀល ថ្ងៃទី​២៥​វិ​ចិ្ឆ​កា ឆ្នាំ​២០១៥ នៅ​កំណាត់ ផ្លូវជាតិ​លេខ​១១ មុខ​ខ្លោងទ្វា​ភូមិ​បារាយ​កើ​ក ស្ថិតក្នុង​ឃុំ​បារាយណ៍​លិច ក្រុង​.​ខេត្ត​ព្រៃ​វង​បណ្តាលឱ្យ​យុវជន​ម្នាក់​របួសធ្ងន់ ។​
​ក្រោយពេល​កើតហេតុ​បន្តិច សមត្ថកិច្ច​ក៏​បាន​ចុះ​ទៅ​ដល់​និង​ធ្វើការ​វាស់វែង​រួច​ក៏​យក​ម៉ូតូ​និង​រថយន្ត​ទៅ​រក្សាទុក​នៅ​ស្នងការដ្ឋាន​ខេត្ត​ព្រៃវែង រងចាំ​ការដោះស្រាយ​ពេល​ក្រោយ​។​
​សមត្ថកិច្ច​បាន​ដកស្រង់​សម្តី​អ្នកភូមិ​ថា មាន រថយន្ត​១​គ្រឿង ម៉ាក​កាមរី​តូយ៉ូតា ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2G-5109 បើកបរ​ដោយ​ឈ្មោះ​ឡាយ បូ​ណា ភេ​ទ្រ​ប្រុស អាយុ​៤៣​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ទីក្រុង​ភ្នំពេញ មុខរបរ​ជា​គ្រូបង្រៀន បើក​ពី​ព្រៃវែង​ទៅ​អ្នក​លឿង តាម​ផ្លូវជាតិ លេខ​១១ លុះ​មកដល់​ខ្លោងទ្វា ភូមិ​បារាយ​កើត ឃុំ​បារាយណ៍​លិច ក្រុង​ព្រៃវែង ស្រាប់តែ​មាន​ម៉ូតូ​១​គ្រឿង មា៉ក​CTR ពណ៍​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ​1BN-8173 បើកបរ​ដោយ​ឈ្មោះ​លី សារ៉ន អាយុ​២២​ឆ្នាំ ភេ​ទ្រ​ប្រុស ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​បារាយ​កើត ឃុំ​បារាយ​លិច ក្រុង​ព្រៃវែង បាន​ខ្ចី​ម៉ូតូ​គេ បើក​ពី​កើត​មក​លិច យ៉ាង​លឿន រួច​ក៍​បុក​រថយន្ត​ពេញទំហឹង​ចំហៀង​ខាងឆ្វេង​រថយន្ត បន្ទាប់​មក​ខ្ទាត​ចេញ​ចំងាយ​៥​ម៉ែត្រ ធ្វើអោយ​ស​ម្លប់​បាត់ស្មារតី ហើយ​ក៏​ត្រូវបាន​អ្នកភូមិ​ដឹក​ទៅ​មន្ទី​ពេទ្យ ។​
​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បណ្តាល​មក​មនុស្ស​ពីរ​នាក់ បើក​ម៉ូតូ​បុក​និង​រថយន្ត ទើប​ធ្វើអោយ​គ្រោះថ្នាក់​ដោយ​ខ្លួនឯង​បែបនេះ​។ ក្នុងនោះ​ទី​១​ឈ្មោះ លី សារ៉ន​អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​បារាយណ៍​កើត ឃុំ​បារាយ លិច ក្រុង​.​ខេត្ត​ព្រៃវែង និង​ទី​២ ឈ្មោះ ចាប អាយុ​២៤​ឆ្នាំ ភេទ​ប្រុស មាន​ទីលំនៅ​ខេត្តស្វាយរៀង មុខរប​មិន​ច្បាស់លាស់ ដឹង​តែ​ថា ជា​អ្នកបើក​ម៉ូតូ​បង្ហោះ​ផ្អើល​ទាំង​អ្នកស្រុក​៕
26-11-201563561

63562

63563

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya