ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ជនសង្ស័យ​៤​នាក់​បាញ់រះ​ទៅលើ​យុវជន​មួយក្រុម របួសធ្ងន់​៣​នាក់ ប្លន់​យក​ម៉ូតូ​២​គ្រឿង

ជនសង្ស័យ​៤​នាក់​បាញ់រះ​ទៅលើ​យុវជន​មួយក្រុម របួសធ្ងន់​៣​នាក់ ប្លន់​យក​ម៉ូតូ​២​គ្រឿង

​ភ្នំពេញ ៖ យុវជន​បីនាក់​ក្នុង​ចំំ​ណោម​មិត្ត​ភ័​ក្ត​ជិត​២០​នាក់​បាន​រងរបួស​ធ្ងន់ ខណៈដែល​ត្រូវ​ក្រុម​ជនសង្ស័យ​មួយក្រុម​មាន​គ្នា​៤​នាក់​ប្រដាប់​ដោយ​អាវុធខ្លី​២​ដើម​ធ្វើ​សកម្មភាព​បាញ់រះ​ទៅលើ​ក្រុម​ជនរងគ្រោះ​ប្លន់​យក​ម៉ូតូ​២​គ្រឿង ហើយ​ជិះ​គេចខ្លួនបាត់​ស្រមោល​កាលពី​វេលា​ម៉ោង​២​នឹង​១៥​នាទី​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ ក្បែរ​នឹង​បុរី​ភ្នំ​មាស តាម​បណ្តោយ​ផ្លូវ​លេខ​៣៧១ ស្ថិត​ក្នុងភូមិ​ត្នោតជ្រុំ​៣ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

 

​ប្រភព​ពត៌មាន​ពី​ជនរងគ្រោះ​ម្នាក់​ឈ្មោះ ផាន ភ័​ស្ត អាយុ​២៦​ឆ្នាំ ដែល​បាន​រត់គេចខ្លួន​ផុត​ជីវិត​ពី​ការបាញ់ប្រហារ​នេះ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​រូបគេ​ជាមួយនឹង​មិត្ត​ភក្ត្រ​ជាច្រើន​នាក់​ទៀត មាន​គ្នា​ប្រមាណ​ជិត​២០​នាក់ បាននាំគ្នា​មក​ដើរលេង​នៅក្នុង​ពិធីបុណ្យ​អំ​ទូក​នៅក្នុង​រាជធានី​ភ្នំពេញ ហើយក៏​បាននាំគ្នា​ជិះ​ម៉ូតូ​ដើរលេង ។ ពេលវេលា​ម៉ោង​កើតហេតុ​យប់​កាន់តែ​ជ្រៅ​ពួកគេ​បាននាំគ្នា​ជិះ​ម៉ូតូ​បំណង​ត្រឡប់​ទៅ​ស្រុកកំណើត​ឯ​ខេត្តកណ្តាល​វិញ ប៉ុន្តែ​ពេលមកដល់​ក៏​ស្រាប់​តែមាន​ជនសង្ស័យ មួយក្រុម​មាន​គ្នា​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង ជិះ​មក​ក្បែរ​ពីក្រោយ​បាន​ដក​កាំភ្លើងខ្លី​២​ដើម​បាញ់រះ​មកលើ​ពួកគេ​តែម្តង ពេល​ពួកគេ​ទាំងអស់គ្នា​មានការ​ភ័យ​ស្លន់ស្លោរ​ពេក​ក៏មាន​អ្នកខ្លះ​ជិះ​ម៉ូតូ​រត់ និង​ខ្លះទៀត​ផ្តួល​ម៉ូតូ​ចោល​រត់​យកតែ​រួចខ្លួន ។​

 

បន្ទាប់ពី​បាញ់​មិត្ត​ភក្ត្រ​គេ​ឱ្យ​របួស​ហើយ ក្រុមចោរ​ទាំងនោះ​មិន​អស់ចិត្ត​បាននាំគ្នា​ដេញ​បាញ់​ពួកគេ​បំរុង​សម្លាប់ចោល​តែម្តង តែ​ត្រូវ​ពួកគេ​ព្យាយាម​រត់គេចខ្លួន​ចូល​កន្លែង​ងងឹត ទើប​ក្រុមចោរ​មិន​ដេញតាម​ទៀត ហើយ​បាន​លើកយក​ម៉ូតូ​២​គ្រឿង ដោយ​មួយគ្រឿង​ម៉ាក MSX និង​មួយគ្រឿង​ទៀត​ម៉ាក ហុងដា​ឌ្រី​ម សេ​១២៥ សេរី​ឆ្នាំ​២០១៤ ហើយ​ជិះ​គេចខ្លួន​អស់​តែម្តងទៅ ។ ក្រោយមក​ជនរងគ្រោះ​ដែល​រងរបួស​ទាំង​៣​នាក់ ត្រូវបាន​មិត្ត​ភក្ត្រ​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន​ទីរ​ពេទ្យ រួច​ទើប​ទៅ​ដាក់​ពាក្យបណ្តឹង​នៅពេល​ក្រោយ ៕gss dfss

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya