ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » ផឹកស៊ី​ទាស់​ពាក្យសម្ដី​ទាញ​កាំបិត​ចុង​ស្រួច​ចាក់​ស្លាប់​

ផឹកស៊ី​ទាស់​ពាក្យសម្ដី​ទាញ​កាំបិត​ចុង​ស្រួច​ចាក់​ស្លាប់​

​ខេត្តកណ្ដាល ៖ បុរស​ម្នាក់​បាន​ប្រកាច់​ស្លាប់​ក្នុង​ថ្លុកឈាម បន្ទាប់ពី​ភាគី​យក​កាំបិត​ចុង​ចាក់​ជាច្រើន​កាំបិត វេលា​ម៉ោង​២២​និង​៣០​នាទី​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ ចំណុច​ភូមិ​ពុក​ឬ​ស្សី​កណ្តាល​ឃុំ​ពុក​ឬ​ស្សី ស្រុក​ខ្សាចកណ្តាល​ខេត្តកណ្តាល ។​

 

​ជនរងគ្រោះ​ឈ្មោះ ហាស់ ពិសាខ ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ នៅ​ភូមិ​ឃុំ​កើតហេតុ ។ ជនល្មើស​ឈ្មោះ មុយ សា​មៀ​ច ភេទ ប្រុស​អាយុ​២៧​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិន​ពិតប្រាកដ នៅ​ភូមិ​ឃុំ កើតហេតុ ។​

 

​មុនពេល​កើតហេតុ​នៅផ្ទះ​ឈ្មោះ សល់ គឹម​ពុទ្ធា​រិ​ទ្ធ មាន​ផឹកស៊ី​នៅលើ​គ្រែ​មុខផ្ទះ​របស់ខ្លួន ជាមួយ​ឈ្មោះ មុយ សា​មៀ​ច និង​បក្ខពួក​២-៣​នាក់​ទៀត ពេលនោះ​ជនរងគ្រោះ​ជិៈ​ម៉ូតូ​តែម្នាក់ឯង​ដោយមាន​ភាពស្រវឹង​​ស្រា ចូលមក​ដល់ ហើយ​បាន​ហៅ​ជនល្មើស​មក​វាយ​គ្នា បន្ទាប់មក​ជនរងគ្រោះ​បាន​យក​កែវស្រា​វាយ​ក្បាល​ជនល្មើស ហើយ​ជនរងគ្រោះ​ដើរមក​ជិះ​ម៉ូតូ បម្រុង​ចេញ​ដោយ​ស្រែកថា ឯង​ចាំមើល ពេលនោះ​ជនល្មើស​បាន ទាញយក​កាំបិត​ចុង​ស្រួច ពី​កណ្តាល​វង់​ផឹក ស្ទះ​ទៅ​ក្រៀក​ចាក់​ជនរងគ្រោះ​ដែល​អង្គុយ​លើ​ម៉ូតូ បណ្តាល​ឲ្យ​ប្រកាច់​ស្លាប់​នៅ​ហ្នឹង​កន្លែង ហើយ​ជនល្មើស​បាន​ទម្លាក់​កាំបិត​ចោល ហើយ​រត់​គេចខ្លួនបាត់​។​

 

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ធ្វើការ​ពិនិត្យ​កោសល្យវិច័យ និង​បានប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕fssf gs fsx

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya