ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||   

» ព័ត៌មានអន្តរជាតិ » ជំលោះ​នៃ​សាសនា​ពីរ ក្លាយ​ជា​ឃាតក​សម្លាប់​មនុស្ស ២៦​នាក់ និង​មាន​រង​បួស​ជាច្រើន នៅ​ឥណ្ឌា​

ជំលោះ​នៃ​សាសនា​ពីរ ក្លាយ​ជា​ឃាតក​សម្លាប់​មនុស្ស ២៦​នាក់ និង​មាន​រង​បួស​ជាច្រើន នៅ​ឥណ្ឌា​

​កាលពី​ថ្ងៃអាទិត្យ នេះ យ៉ាងហោចណាស់​មាន​មនុស្ស​ស្លាប់ ២៦ នាក់ និង​មនុស្ស​៥០​នាក់​ផ្សេងទៀត​បាន​រងរបួស នៅ​ប្រទេស ឥណ្ឌា ភាគ​ខាងជើង បន្ទាប់ពី​មាន កុបកម្ម​ដ៏​ហិង្សារ វាង​ក្រុម​អ្នក​កាន់សាសនា​ហិណ្ឌូ​និង​ក្រុម​អ្នក​កាន់សាសនា អ៊ីស្លាម ដោយ​ប្រើ​អាវុធ ដំ​ថ្ម និង កាំបិត​។​
​យោងតាម​គេហទំព័រ​បរទេសមួយ​បានអោយដឹងថា  កុបកម្ម​នេះ​បាន​កើតឡើង ដោយសារតែ​អ្នកភូមិ​ចំនួន​៣​នាក់​ត្រូវបាន​សម្លាប់ បន្ទាប់ពី​ពួកគេ​បាន​ចេញមក​ការពារ​ស្រី្ត​ក្មេង​ម្នាក់ ដែល​ត្រូវបាន​គេ​រំលោភបំពាន​នៅ​ភូមិ Kawal ក្នុង​រដ្ឋ​អ៊ុត​តា ប្រាស​ដែ​ស កាលពី​សប្តាហ៍​មុន​។​

ហេតុការណ៍​នេះ​បានកើត​ឡើង ប៉ុន្តែ​ការតវ៉ា​នេះ បាន​ក្លាយជា​អំពើហិង្សា កាលពី​ថ្ងៃអាទិត្យ គឺ​នៅពេលដែល​អ្នកកាសែត​ម្នាក់ អ្នក​ថតរូប​ជា​ប៉ូលិស​ម្នាក់ និង​អ្នកភូមិ​ពីរ​បីនាក់ បាន​ស្លាប់​ដោយសារតែ​ការផ្ទុះ​ឡើង​នៃ​អំពើហិង្សា នេះ​។​

​រដ្ឋាភិបាល​ឥណ្ឌា បាន​ឆ្លើយតប​ចំពោះ​អំពើហិង្សា​នេះ ដោយ​បញ្ជូន​កងទ័ព​រាប់រយ​នាក់​ទៅ​បញ្ឈប់ កុបកម្ម​ដ៏​ហិង្សា​នេះ​និង​បាន​ឆែកឆេរ​រក​អាវុធ​នៅ​ភូមិ​នោះ​ផងដែរ​៕


Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya