ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​២៥ ខែវិច្ឆិកា​ឆ្នាំ​២០១៥ ស្លាប់​៥​នាក់​របួស​ធ្ងន់​ស្រាល​១៨​នាក់​

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​២៥ ខែវិច្ឆិកា​ឆ្នាំ​២០១៥ ស្លាប់​៥​នាក់​របួស​ធ្ងន់​ស្រាល​១៨​នាក់​

​ភ្នំពេញ ៖ យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់ឲ្យដឹង​ថា កាលពី​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន ១៣​លើក ក្នុង​នោះ​យប់ ៤​លើក​, បណ្តាលឲ្យ​មនុស្ស​ស្លាប់ ៥​នាក់ ( ប្រុស ) អ្នករងរបួស​ធ្ងន់ ១៧​នាក់​(​ប្រុស​), និង​រង​របួសស្រាល ១​នាក់​(​ប្រុស​)​។​
​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១៣​លើក​នេះ បាន​បង្ក​ឲ្យមាន​ការខូចខា​ត​យានយន្ត​សរុប ២៤​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ១៥​គ្រឿង​, រថយន្ត​ធុន​តូច ៥​គ្រឿង​, រថយន្ត​ធុន​ធំ ៣​គ្រឿង និង​យាន​ផ្សេងៗ ១​គ្រឿង​។​
​ប្រភព​ព័ត៌មាន​ដដែល​ប្រាប់​បន្ត​ឲ្យដឹងថា មូលហេតុ​ដែល​បណ្ដាល ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ល្មើស​ល្បឿន ៣​លើក​, ស្រវឹង ៣​លើក​, មិន​ប្រកាន់​ស្តាំ ៣​លើក​, មិន​គោរព​សិទ្ធិ ២​លើក​, បត់​គ្រោះថ្នាក់ ១​លើក និង​ប្រជែង​គ្រោះថ្នាក់ ១​លើក​, ក្នុង​នោះ​អ្នក​មិន​ពាក់​មួកសុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ ១៨​នាក់​(​យប់ ១០​នាក់​)​។​
​យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​បញ្ជាក់​ឲ្យដឹងថា កាលពី​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ រថយន្ត​ទាំងអស់​ដែល​ត្រូវ​ផាកពិន័យ​សរុប​ចំនួន ៥៨៦​គ្រឿង (​រថយន្ត​ធំ ១៧៣​គ្រឿង​) ស្មើនឹង ៥៩១​ករណី​, ល្មើស​ក្រដាស​ស្នាម ៣៦៩​គ្រឿង ស្មើនឹង ៣៧៤​ករណី​, ចំពោះ​ករណី​ល្មើស​បច្ចេកទេស ២១៧​គ្រឿង ស្មើនឹង ២១៧​ករណី ។ ដោយឡែក​សម្រាប់​ម៉ូតូ នា​ថ្ងៃ​ដដែល ត្រូវបាន​ផាកពិន័យ​សរុប​ចំនួន ១,០៣៤​គ្រឿង​៕
11012456_1945005089058131_6861554982261951403_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya