ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||   

» ព័ត៌មានជាតិ » សង្ស័យ​ខឹង​ប្រពន្ធ​រត់ចោល ផឹកស្រា​ស្រវឹង​ជោកជាំ​ដុត​ផ្ទះ​ឆេះ​ម៉ត់​ ​

សង្ស័យ​ខឹង​ប្រពន្ធ​រត់ចោល ផឹកស្រា​ស្រវឹង​ជោកជាំ​ដុត​ផ្ទះ​ឆេះ​ម៉ត់​ ​

ពោធិ៍សាត់​៖ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ ស្ថិតក្នុង​ភូមិ​ព្រៃ​ខ្លុង ឃុំរ​កាត ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ ។​
​ផ្ទះ​នគរបាល​១​ខ្នង​ដែល​គេ​ដឹងថា ជួល​ឱ្យ​គេ​ស្នាក់​នៅ​ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​ទាំងស្រុង ដោយ​គេ​សង្ស័យ​អ្នក​ជួល​ស្នាក់នៅ​ខឹង​ប្រពន្ធ​រត់ចោល​ក៏​ដុត​ឆេះ​ម៉ត់​រួច រត់គេចខ្លួន​បាត់ស្រមោល ។​
ម្ចាស់ផ្ទះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ លឹម ចាន់​បាន ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ ជា​មន្ត្រី​នគរបាល​ស្រុក​ភ្នំក្រវាញ និង​ជា​អ្នកមើលការខុសត្រូវ​ផ្សារ​ស្រុក​ភ្នំក្រវាញ មាន​ទីលំនៅ​ក្នុង​ទីរួមស្រុក​ភ្នំក្រវាញ ។ ប្រភព​បន្តថា តាម​ការរៀបរាប់​ពី​ម្ចាស់ផ្ទះ​ជា​មន្ដ្រី​នគរបាល បានឱ្យដឹងថា ផ្ទះ​របស់​គាត់​ត្រូវបាន​អគ្គីភ័យ​ឆាបឆេះ​ខាងលើ​មាន​ទំហំ ៥​ម៉ែត្រ គុណ​នឹង ១២​ម៉ែត្រ ដំបូល​ប្រក់​ស័ង្កសី ជញ្ជាំង​ថ្ម នៅ​ចំការ​ស្ថិតក្នុង​ភូមិ​.​ឃុំ​កើតហេតុ ប៉ុន្ដែ​ពុំ​បាន​នៅ​ផ្ទះ​កើតហេតុ​នេះ​ទេ ដោយ​គាត់​ជួល​ទៅឱ្យ​ប្ដី​ប្រពន្ធ​ស្គាល់​គ្នា​ស្នាក់នៅ ប៉ុន្តែ​គ្រួសារ​ស្នាក់នៅ​ផ្ទះ​កើតហេតុ​ខាងលើនេះ ដូចជា​មាន​អាថ​កំបាំង​ដោយ​ពុំ​មាន​ប្រភព​ណាមួយ ឆ្លើយ​ប្រាប់​ពី​អត្ដ​សញ្ញាណ​ប្ដី​ប្រពន្ធ ជួល​ស្នាក់នៅ​នោះ​ច្បាស់លាស់​នៅឡើយ​ទេ ហើយ​ការឆេះ​នេះ​ក៏​ពុំ​ទាន់​ដឹង​មូលហេតុ​អ្វី ហើយ​ខូចខាត​សម្ភារៈ​អ្វី​ឱ្យ​ច្បាស់លាស់​នោះដែរ ដោយ​ស្ថិត​ក្នុង​ការស្រាវជ្រាវ​នៅឡើយ​។
​ប្រភព​ផ្សេងៗ​ជុំវិញ​កន្លែងកើតហេតុ និង​នៅក្នុង​ស្រុក​ភ្នំក្រវាញ​លើកឡើង​ស្រដៀងៗ​គ្នា​ថា ការឆេះ​ខាងលើនេះ ត្រូវបាន​គេ​សង្ស័យ​បុរស​ជា​ប្ដី​ផឹកស្រា​ស្រវឹង​ជោគជាំ ហើយ​បាន​ដុត​តែម្តង ខណៈ​បុរស​សង្ស័យ​ខាងលើ អន់​ចិត្តនឹង​ប្រពន្ធ​របស់​ខ្លួន​រត់​ចោល​កាលពី​មុន​កើតហេតុ ដោយ​កន្លងមក​គេ​សង្កេត​ឃើញ​គ្រួសារ​ជួល​ផ្ទះ​គេ​ស្នាក់ នៅ ដើម្បី​រកស៊ី​ចិញ្ចឹម​ជីវិត​ខាងលើ ដូចជា​មិន​សូវ​ចុះសម្រុង​នឹង​គ្នា​នោះ​ឡើយ ឈ្លោះប្រកែក​គ្នា​ជា​ញឹកញាប់​ស្ទើរតែ​រាល់ថ្ងៃ ៕
IMG_8689 IMG_8691

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya