ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » ឈើ​របស់​លោក​ឧកញ៉ា ខន ជាច្រើន​ម៉ែត្រ​គួប ត្រូវ​នាយកដ្ឋាន​រដ្ឋបាល​ព្រៃឈើ បញ្ជា​ឲ្យ​មេព្រៃ​ខេត្តរតនគិរី ចុះបង្ក្រាប​គួរឲ្យភ្ញាក់ផ្អើល ​

ឈើ​របស់​លោក​ឧកញ៉ា ខន ជាច្រើន​ម៉ែត្រ​គួប ត្រូវ​នាយកដ្ឋាន​រដ្ឋបាល​ព្រៃឈើ បញ្ជា​ឲ្យ​មេព្រៃ​ខេត្តរតនគិរី ចុះបង្ក្រាប​គួរឲ្យភ្ញាក់ផ្អើល ​

ខេត្ត​រតនគិរី ៖ ឈើ​ជា​ច្រើន​ម៉ែត្រ​គួប នៅ​បណ្តោយ​ដង​ទន្លេ​សេ​សាន្ត ស្ថិតក្នុង​ឃុំ​កា​ឡាន់​ញ៉ៃ ស្រុក​វ៉ើន​សៃ ត្រូវបាន​នាយកដ្ឋាន រដ្ឋបាល​ព្រៃឈើ​ថ្នាក់​ក្រសួង បញ្ជា​អោយ​មេព្រៃ​ខេត្ត ចុះបង្ក្រាប ក្រោយ​ពី​ឈើ​ទាំងនោះ ត្រូវបាន​ក្រុម​ឈ្មួញ ធ្វើ​សកម្មភាព ដឹកជញ្ជូន​យ៉ាង​គក្រើក​ភូមិ ទាំង​ថ្ងៃ​យប់​រាប់សិប​រថយន្ត តែ​មេព្រៃ​ខេត្ត​និង​សង្កាត់ រួមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ មិន​បង្ក្រាប​ដោយ​សារ​មាន ផល​លាភ​ប្រចាំខែ​។
​ហេតុការណ៍​ការចុះ​បង្ក្រាប បទល្មើស​ខាងលើ បាន​ធ្វើឡើង​នៅ​ម៉ោង ៣​និង​៤៤ នាទី​រសៀល ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៥ ដឹកនាំ​ដោយ​ព្រះរាជអាជ្ញារង លោក ម៉ម វណ្ណដា ក្នុងនោះ​លោក ផាន់ ភឿន នាយរង​ខណ្ឌ លោក ជា កុណារា នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ សហកា​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន និង​កងរាជអាវុធហត្ថ​ស្រុក ផងដែរ​។ រហូតដល់​ម៉ោង​ជាង ៤​ល្ងាច​ថ្ងៃ​ដដែល សមត្ថកិច្ច បាន​ប្រទះឃើញ ឈើប្រណិត​ធ្នុង និង​ឈើ​សុ​ក្រំ ជាច្រើន​ម៉ែត្រគូប និង​ច្រើន​ទីតាំង ដែល​ពួក​ឈ្មួញ បាន​ដឹក​យក​មក​គរ​ទុក បំរុង​ដឹក​បន្ត​ចូល​ក្នុង​ឃ្លាំង ដ៏​ធំ​នៅ​ចំណុច​ភូមិ​កា​ចូន ឃុំ​កា​ចូន ស្រុក​វ៉ើន​សៃ​។
​ដោយសារ​កម្លាំង​ជំនាញ កំពុង​ធ្វើ​ការប្រមូល​នៅឡើយ ដូចនេះ​ចំនួន​ឈើ​ពិតប្រាកដ ស្មើ​ប៉ុន្មាន​នោះ នៅ​មិនទាន់​អាច​ប្រាប់​បាន នៅឡើយ​ទេ តែ​សមត្ថកិច្ច​បាន​សន្និដ្ឋាន ជា​ជំហាន​ដំបូង​ថា ក្នុង​មួយ​គំនរ​ប្រហែល ១៥​ម៉ែត្រ​គួប និង​មាន​ច្រើន​គំនរ​។ បើ​តាម​ការ​ខ្សឹបប្រាប់ ពី​ប្រជាពលរដ្ឋ នៅ​មូលដ្ឋាន​ក្បែរ​ទីតាំង ស្តុក​ឈើ​ខាងលើ​នោះ បានឲ្យដឹងថា ជា​ឈើ​របស់​ឈ្មោះ ខន ដែល​អ្នក​ភូមិ​អះអាងថា គេ​ប្រើ​ឈ្មោះ ក្រុមហ៊ុន ហើយ​ប្រមូល​ឈើ ពី​ព្រៃ​ផ្សេងៗ ក្នុង​សហគមន៍ និង​មួយចំនួនធំ ពី​ព្រៃ​ឧទ្យាន​ជាតិ​វីរ​:​ជ័យ​។ អ្នកភូមិ​បាន​បន្តថា លោក ខន និង​គូកន​របស់​ពួកគេ ជាច្រើន​ទៀត បានធ្វើ​សកម្មភាព ដឹកឈើ​ក្នុង​មួយ​យប់ៗ មិន​ក្រោម​ពី ១០​ទៅ​២០ គ្រឿង​នោះ​ទេ ហើយ​អ្នកភូមិ​ប្រាប់ថា សកម្មភាព​នេះ បាន​រំខាន​ដល់​ការ​ដេក​ពួន របស់​ពួកគាត់​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya