ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » នរណា​ម្ចាស់​បន​ល្បែង​ច្រើន​ប្រភេទ​នៅ​ប៉ាក់​ខ្លង ខេត្ដ​កោះកុង​? ​

នរណា​ម្ចាស់​បន​ល្បែង​ច្រើន​ប្រភេទ​នៅ​ប៉ាក់​ខ្លង ខេត្ដ​កោះកុង​? ​

ខេត្ដ​កោះកុង ៖ គេ​ដឹងថា​មន្ដ្រី​២​រូប ស្ថិត​ក្នុង​ស្ថាប័ន​ច្បាប់​បាន​ប្រព្រឹត្ដទង្វើ ខុស​ច្បាប់​ដោយ​បើក​បន​ល្បែង​បញ្ជល់ មាន់ យូគី​និង អាប៉ោង យ៉ាង​គគ្រឹកគគ្រេង នៅ​ភូមិ​ចាំ​យាម ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌល សីមា ខេត្ដ​កោះកុង ដែល​ធ្វើឱ្យ​ប្រជា​ពល រដ្ឋ​រិះគន់​យ៉ាងខ្លាំង ។​
​គេ​បាន​រាយការណ៍​ថា មន្ដ្រី​ការិយាល័យ​តំណាងរាស្ដ្រ​មណ្ឌល​ខេត្ដ​កោះកុង ២​រូប​បាន​និង​កំពុង​បើក​បន​ល្បែង​គ្រប់ ប្រភេទ​ដោយ​រួម​មាន​ល្បែង​បញ្ជល់មាន់ ល្បែង​យូគី ល្បែង​បៀ និង​អាប៉ោង​លេង យ៉ាង​គគ្រឹគគគ្រេង​ដែល​មាន​ទីតាំង​ស្ថិត​នៅក្នុង​បរិវេណ​សួនសត្វ​កោះកុង ក្នុង​ភូមិសាស្ដ្រ ភូមិ​ចាំ​យាម ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌល សីមា ខេត្ដ​កោះកុង ។​
​ប្រភព​បាន​រាយការណ៍​បន្ដទៀតថា បន​ល្បែង​ដ៏​ធំ​មួយ​នេះ​កំពុង​ទាក់ទាញ​ទាំង​ឈ្មួញ​រកស៊ី​ធំៗ​ទាំង មន្ដ្រីរាជការ​នៅ​ខេត្ដ​កោះកុង​រាប់រយ​នាក់​ដែល​ញៀន​នឹង​ល្បែង ចូល​លេង​ជា​រៀងរាល់ថ្ងៃ ។ ប្រជាពលរដ្ឋ បានបញ្ជាក់​ថា ម្ចាស់​បន​ល្បែង​ដ៏​ធំ​មួយ នេះ ត្រូវបាន​គេ​ស្គាល់ឈ្មោះ ជា លាង​ហេង ជា​ប្ដី និង​ឈ្មោះ ថា​ត ម៉ា​រី ជា​ប្រពន្ធ ហើយ ទាំង​ពីរ​នាក់​នេះ​ជា​មន្ដ្រី​បម្រើី​ការងារ​នៅ ក្នុង​ការិយាល័យ​តំណាងរាស្ដ្រ​មណ្ឌល​ខេត្ដ​កោះកុង ។ ប្រជាពលរដ្ឋ​បាន​ឱ្យដឹង​ទៀត ថា ទីតាំង​បន​ល្បែង​ខាងលើនេះ​ត្រូវបាន មន្ដ្រី​ពីរ​នាក់​ប្ដី​ប្រពន្ធ​ជួល​ពី​ម្ចាស់​ដី​ក្នុង តម្លៃ​ប្រមាណ​៣០​លាន​រៀល​ក្នុង​មួយ​ខែ ពោល​គឺ​១​លាន​រៀល​ក្នុង​មួយ​ថ្ងៃ ។ ចំណែក ការសាងសង់​បន​ល្បែង​គឺ​អស់​រាប់​ម៉ឺន ដុល្លារ​បន្ថែមទៀត ។​
​ប្រភព​ខាងលើ​បន​ល្បែង​មួយ​នេះ​ត្រូវបាន​សម្ពោធ​បើក​ទ្វារ​លេង​ជា​ផ្លូវការ​ចំ​ថ្ងៃ​ដែល​សម្ដេច​តេជោ ហ៊ុន សែន ព្រមាន​ឱ្យ​មន្ដ្រីរាជការ​កងកម្លាំង​ដក ខ្លួន​ចេញ​ឱ្យ​ឆ្ងាយ​ពី​បន​ល្បែង​និង​អំពើ ល្មើសច្បាប់ ព្រោះ​ការជាប់​ពាក់ព័ន្ធ​នឹង​បទ ល្មើស​ទាំងនេះ​នឹង​នាំឱ្យ​ប៉ះពាល់​ដល់​ប្រជាប្រិយភាព​របស់​រាជរដ្ឋាភិបាល ។ យ៉ាង ណា​ក៏​ដោយ​បន​ល្បែង​ដ៏​ធំ​មួយ​នេះ​ដែល​ម្ចាស់​វា​ជា​មន្ដ្រី​ការិយាល័យ តំណាងរាស្ដ្រ​ខេត្ដ​កោះកុង​ហាក់ដូចជា​ធ្វើ​ផ្គើន​ទៅ​នឹង​ការព្រមាន​របស់ សម្ដេច ហ៊ុន សែន ឬ អាច​និយាយថា ពួកគេ​មិន​សូវ​ជា​ខ្លាច អំណាច​សម្ដេច ហ៊ុន សែន នោះឡើយ ។​
​មន្ដ្រី​សាលា​ខេត្ដ​កោះកុង​ម្នាក់​បាន និយាយ​ថា​បន​ល្បែង​ខាងលើ​នេះ​កំពុងតែ​ជ្រក​ក្រោម​ស្លាក​កាស៊ីណូ​មួយ ប៉ុន្ដែ​បន ល្បែង​នេះ ស្ថិត​នៅក្នុង​អតីត​សួន​សត្វ កោះកុង​និង​លេង​យ៉ាង​អនាធិបតេយ្យ​ក្នុង​សួនសត្វ​ខេត្ដ​កោះកុង និង​មិន​ស្ថិតក្នុង កាស៊ីណូ​មាន​ច្បាប់​នោះទេ ។​
​មជ្ឈដ្ឋាន​ទូទៅ​រួមទាំង​ប្រជាពលរដ្ឋ បាន​រិះគន់​ចំពោះ​សមត្ថកិច្ច​អាជ្ញាធរ​មូលដ្ឋាន​ដែល​មិន​ហ៊ាន​ចុះបង្ក្រាប បន​ល្បែង​មួយ​នេះ បើទោះជា​ដឹងថា បន​ល្បែង មួយ​នេះ​ខុស​ច្បាប់​យ៉ាងណា​ក៏ដោយ​ចុះ ព្រោះ​គេ​គិតថា ទាំង​សមត្ថកិច្ច និង​អាជ្ញា ធរ​មូលដ្ឋាន​កំពុង​តែ​រស់​យ៉ាង​ស្រួល​ជា មួយ​បន​ល្បែង​របស់​មន្ដ្រី​ការិយាល័យ តំណាងរាស្ដ្រ​មណ្ឌល​កោះកុង ។​
​ស្នងការ​នគរបាល​ខេត្ដ​កោះកុង​មិន អាច​ទាក់ទង​សុំ​ការបំភ្លឺ​បាន​ទេ ៕kong_1-copy

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya