ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » បើក​ម៉ូតូ​ជែង​រថយន្ត​ទេសចរណ៍​ជ្រុល​ទៅ​បុក​រថយន្ត​សាំ​យ៉ុង​យ៉ាង​ពេញទំហឹង បណ្តាលឲ្យ​ស្លាប់​ភ្លាមៗ​

បើក​ម៉ូតូ​ជែង​រថយន្ត​ទេសចរណ៍​ជ្រុល​ទៅ​បុក​រថយន្ត​សាំ​យ៉ុង​យ៉ាង​ពេញទំហឹង បណ្តាលឲ្យ​ស្លាប់​ភ្លាមៗ​

មណ្ឌលគិរី​៖​ចៅសង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ បាន​ស្លាប់​ភ្លាមៗ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​បើក​ម៉ូតូ​ទៅ​បុក​ជាមួយ​រថយន្ត ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៩ និង​១០​នាទី ព្រឹក​ថ្ងៃ​ទី​២៥ ខែ​វិច្ឆកា​នេះ ត្រូវ​និង​ថ្ងៃទី​២​នៃ​ព្រះរាជ​ពិធី​បុណ្យ​អ៊ុំ​ទូក ត្រង់​ចំណុច​មុខ​រមណីយដ្ឋាន​ចំការ​កាហ្វេ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៧៦A ស្ថិតក្នុង​ភូមិ​ពូ​លូ​ង សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌលគិរី ។ បើ​តាម​សមត្ថកិច្ច​នៅ​ទីនោះ​បានឲ្យដឹងថា មុនពេល​កើតហេតុ​លោក​ចៅសង្កាត់​បាន​បើក​ម៉ូតូ​ម៉ាក​C100​សង់​កូរ៉េ ពណ៌​ក្រហម ពាក់​ស្លាក​លេខ​1A2139 របស់​ខ្លួន​ចេញពី​ទី​រួម​ខេត្ត​មណ្ឌលគិរី បំណង​យក​គុយទាវ​ទៅ​ឲ្យ​កូន​នៅផ្ទះ លុះ​ទៅដល់​ចំណុចកើតហេតុ​ខាងលើ លោក​ចៅសង្កាត់​ក៏​បាន​បើក​ម៉ូតូ​ក្នុង​ល្បឿន​លឿន ដោយ​ជែង និង​រថយន្ត​ទេសចរណ៍ ក៏​បាន​ជ្រុល​ទៅ​បុក​ជាមួយ​រថយន្ត​សាំ​យ៉ុង​ព​ណ៍ស ពាក់​ស្លាក់​លេខ ភ្នំពេញ 2A5114 ដោយ​បើក​បញ្ច្រាស់ទិស​គ្នា​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​លោក​ចៅសង្កាត់​បាក់ក និង​បាក់ជើង​ទាំងសងខាង​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​តែ​ម្តង ។ លោក វ៉ាន់ ទិ​ត្យ នាយការិយាល័យ​ចរាចរណ៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បានឲ្យដឹងថា លោក​ចៅសង្កាត់រ​មនា ដែល​បាន ស្លាប់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ ឈ្មោះ រ៉​យ ត្រើ​ន ជា​ជនជាតិដើម​ភាគតិច​ព្នង អាយុ​៤៨​ឆ្នាំ ចំណែក​ម្ចាស់​រថយន្ត​សាំ​យ៉ុង​ឈ្មោះ តឹម សុខ​ខេង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ​។ ហើយ​បច្ចុប្បន្ន​រថយន្ត និង​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​យកទៅ រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី ដើម្បី​ស្រាវជ្រាវ​បន្ត ៕ ឌឹ​ម សឿន​
12277090_138395706523899_1375389859_n 12282955_138395739857229_575748734_n 12305412_138395356523934_610727536_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya