ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||   

» ព័ត៌មានជាតិ » លោក ជា ចំរើន បង្កើត​គណបក្ស​មួយ​ឈ្មោះថា «​កម្ពុជា សេរីភាព​» ​

លោក ជា ចំរើន បង្កើត​គណបក្ស​មួយ​ឈ្មោះថា «​កម្ពុជា សេរីភាព​» ​

ភ្នំពេញ ៖ លោក​ជា ចំរើន ដែល​គេ​ស្គាល់​ថា​សកលវិទ្យាធិការ នៃ​សកល​វិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា និង​ទើបតែ​ធ្វើលិខិត​លាឈប់​ពី​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ពេល​ថ្មីៗ​នេះ បាន​ប្រកាស​បើក​គណបក្ស​មួយ ដែល​មានឈ្មោះ​ថា​«​កម្ពុជា សេរីភាព​» ហើយ​លោក​ជា ចំរើន នឹង​ប្រកាស​ជា​ផ្លូវការ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នា​វេលា​ម៉ោង​៣​រសៀល នេះ​នៅ​សណ្ឋាគារ​សាន់វ៉េ​។​
លោក​ជា ចំរើន បាន​លាលែង​ពី​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ពេល​ថ្មីៗ​នេះ ហើយ​សម្ដេច​វិបុល​សេនា​ភក្ដី ក៏​បាន​ចុះហត្ថលេខា​យល់ព្រម​ឲ្យ​លោក​ជា ចំរើន លាលែង​ពី​គណបក្ស​ផង​ដែរ​។ ទោះជា​យ៉ាងណា​ការ​លាឈប់​ពី​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ជា ចំរើន មិន​ត្រូវ​បាន​បញ្ជាក់​មូលហេតុ​ឲ្យបាន​ច្បាស់លាស់​ថា​បណ្ដាលមកពី​បញ្ហា អ្វី​នោះ​ទេ គេ​គ្រាន់តែ​ចាប់អារម្មណ៍​សម្ដី​របស់​លោក​ជា ចំរើន ដែល​បាន​សរសេរ​លើ​បណ្ដាញ​ហ្វេ​សប៊ុក​របស់​ខ្លួន​ថា ជំងឺ​ដែល​ពិបាក​ក្នុង​ការព្យាបាល​បំផុត​គឺ​ជំងឺ​លាប​ពណ៌​គ្នា ជំងឺ​ក្ដិចត្រួយ ជំងឺ​ច្រណែន ជំងឺ​បង្កើត​ពាក្យ​ចចាមអារ៉ាម សម្លាប់​គេឯង ដែល​ធ្វើឲ្យ​ខ្មែរ​បែកបាក់​សាមគ្គី ហើយ​អ្នកឈ្នះ​គឺ​បរទេស​។​
​រហូតមកដល់​ថ្ងៃ​ប្រកាស​បង្កើត​គណបក្ស​«​កម្ពុជា សេរីភាព​»​នេះ គេ​មិន​ដែល​ឮ​លោក​ជា ចំរើន ប្រកាស​អំពី​ការបង្កើត​គណបក្ស​ណាមួយ​នោះ​ទេ ប៉ុន្តែ​ជា​ញឹកញាប់​គេ​ឃើញ​លោក​ជា ចំរើន បង្ហោះ​រូប ដែល​អង្គុយ​ទទួលទាន​អាហារ​ជាមួយ​កញ្ញា​ធី សុវណ្ណ​ថា ដែល​គេ​ដឹងថា​ជា​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​៕
chea-chamreoun_CEN_25_01_13

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya