ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ប៉េអឹម​ឃាត់ខ្លួន​យុវជន​ម្នាក់ តាម​ដីការ​តុលាការ​ពី​បទ​ហឹង្សា​ដោយ​ចេតនា​ ​

ប៉េអឹម​ឃាត់ខ្លួន​យុវជន​ម្នាក់ តាម​ដីការ​តុលាការ​ពី​បទ​ហឹង្សា​ដោយ​ចេតនា​ ​

ខេត្ត​ស្វាយរៀង​៖​យុវជន​ម្នាក់​ត្រូវបាន​កំលាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​សហការ​ជាមួយ​កំលាំង​សមត្ថកិច្ច​ស្រុក​ធ្វើការ​ឃាត់ខ្លួន​តាម​ដីការ​លេខ​៩៩​ត​ព្រ​១៥​ចុះ​ថ្ងៃ​ទី​២៣​ខែកក្កដា​ឆ្នាំ​២០១៥​ចុះហត្ថលេខា​ដោយ​លោក​ហម​ម៉េង​សែ​ចៅក្រម​សើ​ប​សួរ​នៃ​សាលាដំបូង​ខេត្ត​ស្វាយរៀង​ពី​បទ​ហឹង្សា​ដោយ​ចេតនា​និង​ធ្វើអោយ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​។​
​ការឃាត់ខ្លួន​នេះ​បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៥​ខែ​វិឆ្ឆិការ​ឆ្នាំ​២០១៥​នៅ​ចំនុច​ក្នុង​ភូមិ​ត្រពាំង​បុណ្យ​ឃុំ​ព្រៃ​គគីរ​ស្រុក​ចន្ទ្រា​។​
​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ស្វាយរៀង​បានអោយដឹង​ថា​ជន​ដែល​ត្រូវ​ចោទ​មាន​ឈ្មោះ​ដួង​ដា​រ៉ា​អាយុ​១៧​ឆ្នាំ​មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​បុណ្យ​ឃុំ​ព្រៃ​គគីរ​ស្រុក​ចន្ទ្រា​ដោយ​បាន​ប្រព្រឹត្ត​បទល្មើស​ហឹង្សា​ដោយ​ចេតនា​និង​ធ្វើអោយ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​កាលពី​ថ្ងៃ​ទី​៨​ខែ​មិនា​ឆ្នាំ​២០១៥​ស្ថិតក្នុង​ភូមិ​ត្រពាំង​បុណ្យ​ឃុំ​ព្រៃ​គគីរ​ស្រុក​ចន្ទ្រា​។​
​បច្ចុប្បន្ន​ជន​ដែល​ត្រូវ​ចោទ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ស្វាយរៀង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​កាត់ទោស​តាមច្បាប់​៕
11147873_444006829117746_5516146197973542048_n 12246616_444006749117754_3186987553029667655_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya