ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » ចៅសង្កាត់​រមនា ​នៅ​ខេត្តមណ្ឌលគិរី ត្រូវ​រថយន្ត​សាំ​យ៉ុង​បុក​ស្លាប់​

ចៅសង្កាត់​រមនា ​នៅ​ខេត្តមណ្ឌលគិរី ត្រូវ​រថយន្ត​សាំ​យ៉ុង​បុក​ស្លាប់​

​មណ្ឌលគិរី ៖ ចៅសង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ក្រោយពី​រូបលោក​បើក​ម៉ូតូ​បុក​ជាមួយ​រថយន្ត​សាំ​យ៉ុង​កាលពី​វេលា​ម៉ោង​៩​និង​៣៨​នាទី​ព្រឹក​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​ទៅកាន់​រមណីយដ្ឋាន ទឹកជ្រោះ​ប៊ូ​ស្រា​ក្នុងភូមិ​ចំការ​តែ សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ​។​

 

​លោក រ៉​យ ត្រើ​ន អាយុ​៤៨​ឆ្នាំ ជា​ជនជាតិដើម​ភាគតិច​ព្នង​មាន​ទីលំនៅ​ភូមិ​ពូ​លូ​ង និង​ជា​ចៅសង្កាត់រ​មនា​។ នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​(​សព​) ជិះ​ម៉ូតូ​មកកាន់​ទី​រួម​ខេត្ត​ដើម្បី​មក​កាត់សក់ បន្ទាប់ពី​កាត់សក់​រួចរាល់ ក៏​ស្រស់ស្រូប​អាហារ​ពេលព្រឹក រួច​ត្រឡប់​ទៅកាន់​ផ្ទះ​វិញ​។ លុះ​ជិះ​ដល់​ចំណុច​ខាងលើ ក៏បាន​វ៉ា​រថយន្ត​ខ្សែ (​រថយន្តក្រុង​បើក​ជា​ខ្សែៗ​បន្តកន្ទុយ​គ្នា​) រួច​ជ្រុល​ទៅបុក​ជាមួយ​រថយន្ត​សុំា​យ៉ុង ដែល​បើក​បញ្ច្រាសទិស​ប​ណ្ដា​ល​ឲ្យ​ស្លាប់​ភ្លាមៗ​តែម្ដង​។ ទោះបីជា​យ៉ាងណាក៏ដោយ សមត្ថកិច្ច​កំពុងធ្វើការ​វាស់វែង និង​ឃាត់​រថយន្ត​សាំ​យ៉ុង​ដើម្បី​ចាត់ការ​បន្តទៀត​។ បន្ទាប់ពី​សមត្ថកិច្ច​ធ្វើការ​ពិនិត្យ​រួចរាល់​ក៏បាន​ធ្វើការ​ប្រគល់​សព​ទៅ​ឲ្យ​ក្រុមគ្រួសារ​ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​ទាន​តាម​ប្រពៃណី​។​

 

​នៅ​រសៀល​ថ្ងៃនេះ​មន្ត្រី​ថ្នាក់ដឹកនាំ​ក្រុង ខេត្ត​រួមជាមួយ​គណៈកម្មការ កាកបាទក្រហម​ខេត្ត​នឹង​ចុះ​ទៅធ្វើ​ការគោរព​វិញ្ញាណក្ខន្ធ​របស់គាត់ និង​ផ្តល់​អំណោយ​ដល់​ក្រុមគ្រួសារ​សព​ដល់​លំនៅដ្ឋាន​៕sfs - Copy sfs

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya