ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ជនសង្ស័យ​ជា​ឃាតករ ចាក់់​សម្លាប់​ដៃគូ​ត្រូវ​សមត្ថកិច្ច​នគរបាល ខណ្ឌ​មានជ័យ​ចាប់​ខ្លួន​បាន​ ​

ជនសង្ស័យ​ជា​ឃាតករ ចាក់់​សម្លាប់​ដៃគូ​ត្រូវ​សមត្ថកិច្ច​នគរបាល ខណ្ឌ​មានជ័យ​ចាប់​ខ្លួន​បាន​ ​

ភ្នំពេញ​៖ កាលពី​ថ្ងៃ​ទី​២៣-១១-២០១៥ វេលា​ម៉ោង​១៩​និង​៤៥​នាទី នៅ​ចំណុច​ក្នុង​ផ្ទះ​ជួល​លេខ​១៧១៣ ផ្លូវ លំ ក្រុមទី​១៧ ភូមិ ព្រែក​តា​ឡុង​២ សង្កាត់ ចាក់អង្រែ​ក្រោម ខណ្ឌ មានជ័យ រាជធានី​ភ្នំពេញ មាន​ករណី ឃាតកម្ម (​ទំនាស់​យក​កាំបិត​ចាក់​បណ្តាលឲ្យ​ស្លាប់​) កើតឡើង​០១​លើក បង្ក​ដោយ​ជនសង្ស័យ ០១ នាក់ ស្លៀកពាក់​ស៊ីវិល ប្រដាប់​ដោយ​កាំបិត​០១​ដើម ។​
-​ជនសង្ស័យ​ឈ្មោះ មាស រិទ្ធី ហៅ មាស សុធី ភេទ ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ រត់​ម៉ូតូឌុប ស្នាក់នៅ​ផ្ទះជួល​លេខ ១៨ ផ្លូវជាតិ​លេខ​២ ភូមិ ទួល​រកា​១ សង្កាត់ ចាក់អង្រែ​ក្រោម ខណ្ឌ មានជ័យ (​ឃាត់ខ្លួន​) ។​
-​ជនរងគ្រោះ​ទី​១​ឈ្មោះ ទូច សំអាង ភេទ ប្រុស អាយុ ២៤ ឆ្នាំ មុខរបរ កម្មករ​រោងចក្រ ស្នាក់​នៅផ្ទ​ជួល​លេខ​១៧១៣ ផ្លូវ លំ ក្រុមទី​១៧ ភូមិ ព្រែក​តា​ឡុង​២ សង្កាត់ ចាក់អង្រែ​ក្រោម ខណ្ឌ មានជ័យ រាជធានី​ភ្នំពេញ (​របួស​ឆ្អឹងជំនី​ឆ្វេង​បណ្តាលឲ្យ​ស្លាប់​នៅ​ពេល​បញ្ជូន​ទៅ​ដល់​មន្ទី​រ​ពេទ្យ​) ។​
-​ជនរងគ្រោះ​ទី​២​ឈ្មោះ ទូច សំអុល ភេទ ប្រុស អាយុ ៣៥ ឆ្នាំ មុខរបរ កម្មករ​រោងចក្រ ស្នាក់​នៅផ្ទ​ជួល​លេខ​១៧១៣ ផ្លូវ លំ ក្រុមទី​១៧ ភូមិ ព្រែក​តា​ឡុង​២ សង្កាត់ ចាក់អង្រែ​ក្រោម ខណ្ឌ មានជ័យ រាជធានី​ភ្នំពេញ (​របួស​លើ​ដោះ​ខាងឆ្វេង​) ។​
-​ជនរងគ្រោះ​ទី​៣​ឈ្មោះ ហ៊ីង មករា ភេទ ប្រុស អាយុ ២៤ ឆ្នាំ មុខរបរ កម្មករ​រោង​ច ក្រ ស្នាក់​នៅផ្ទ​ជួល​លេខ​១៧១៣ ផ្លូវ លំ ក្រុមទី​១៧ ភូមិ ព្រែក​តា​ឡុង​២ សង្កាត់ ចាក់អង្រែ​ក្រោម ខណ្ឌ មានជ័យ រាជធានី​ភ្នំពេញ (​របួស​លើ​ដោះ​ខាងស្តាំ​) ។​
-​ដំណើររឿង​៖ នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​ឈ្មោះ ទូច សំអាង ,​ឈ្មោះ ទូច សំអុល ,​ឈ្មោះ ហ៊ីង មករា បាន​ជួបជុំគ្នា​ផឹកស៊ី​ជាមួយ​ម្ចាស់​ផ្ទះជួល នៅ​ភូមិ ព្រែក​តា​ឡុង​២ សង្កាត់ ចាក់អង្រែ​ក្រោម (​ចំណុចកើតហេតុ​) ហើយ​ជនសង្ស័យ​ឈ្មោះ ធី (​អ្នក​ស្គាល់គ្នា​ជាមួយ​ម្ចាស់​ផ្ទះជួល​) បាន​មក​ចូលរួម​ផឹកស៊ី ជាមួយ​ជនរងគ្រោះ​ដែរ ក្នុង​ពេល​នោះ​ជនសង្ស័យ​ឈ្មោះ ទូច សំអាង បាន​ទំនាស់​ពាក្យសំដី​គ្នា​ជាមួយ​ជនសង្ស័យ​ឈ្មោះ ធី (​ពី​រឿង​អ្នក​ដែល​ខំ​តម្លើង​ប្រាក់ខែ​ជូន​កម្មករ​រោងចក្រ​) ខណៈ​នោះ​ជនសង្ស័យ​បាន ដក​កាំបិត​ពី​ហោប៉ៅ​ខោ​ក្រោយ​ចាក់​មក​លើ​ជនរងគ្រោះ​ឈ្មោះ ទូច សំអាង ត្រូវ​ចំ​ឆ្អឹងជំនី​ខាងឆ្វេង ទន្ទឹម​នោះ​ឈ្មោះ ទូច សំអុល និង ឈ្មោះ ហ៊ីង មករា បាន​ចូល​ទៅ​ជួយ​ក៏​ត្រូវ​ជនសង្ស័យ​ចាក់​បណ្តាលឲ្យ​របួស ទាំង​០២​នាក់​ផង​ដែរ ហើយ​ជនសង្ស័យ​បាន​រត់គេចខ្លួន​បាត់​តែ​ម្តង ចំណែក​ជនរងគ្រោះ​ឈ្មោះ ទូច សំអាង បាន​ស្លាប់​នៅពេល​ក្រុមគ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ជ័យជំនះ​ក្រុង​តាខ្មៅ . លុះ​មកដល់​ថ្ងៃទី​២៤.១១.២០១៥ វេលា​ម៉ោង​០៩:៤០​នាទី​យើង​បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ ឈ្មោះ​មាស រិទ្ធី ហៅ មាស សុធី ដែល​សម្ងំ​លាក់ខ្លួន​ក្នុងផ្ទះ​សំណាក់​ម្លិះលា​ភ​លេខ ១៧០៩ ផ្លូវជាតិ​លេខ​២ ភូមិ ព្រែក​តា​ឡុង​២ សង្កាត់ ចាក់អង្រែ​ក្រោម យក​មក​សាកសួរ​តែម្តង ៕

12246603_443987842452978_227000268659868179_n 12278747_443987869119642_7580399008154580125_n 12289622_443987802452982_5578929440167868930_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya