ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​៣​នាក់ បញ្ជូនទៅ​តុលាការ

ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​៣​នាក់ បញ្ជូនទៅ​តុលាការ

ត្បូងឃ្មុំ​៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ត្បូងឃ្មុំ បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន​១​ករណី ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​និង​ដកហូត​បាន​វត្ថុតាង​ថ្នាំញៀន ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​ចំនួន​៩​កញ្ចប់​និង​សម្ភារៈ​វេច​ខ្ចប់​ប្រើប្រាស់ គ្រឿងញៀន​មួយចំនួន​ផងដែរ​។​
​ប្រតិបត្តិ​ការណ៍​នេះ​សមត្ថកិច្ច​បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​យប់ ថ្ងៃទី​២៤​វិច្ឆិកា​២០១៥​ស្ថិត​នៅ​ចំការកៅស៊ូ​ឡូត៍​លេខ​៥៧D​ភូមិ​៤៦​ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ។​
​ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​រួម​មាន ទី​១​ឈ្មោះ​ប៊ុន វី​ណា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជាតិខ្មែរ ទី​២​ឈ្មោះ គ្រី​សារ៉ាត់ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ​ឥស្លាម ទី​៣​ឈ្មោះ​ចាន់ ដាវី ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ ជាតិខ្មែរ ។​
​ទាំង​៣​នាក់​មាន​ទីលំនៅ​ភូមិ​១៤ ឃុំ​ជប់​ស្រុក និង​ខេត្ត​ត្បូងឃ្មុំ បច្ចុប្បន្ន​ជនសង្ស័យ​រួម​និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​នគរបាល ស្រុក​ត្បូងឃ្មុំ កំពុងតែ​កសាង​សំណុំរឿង​តាម​នីតិវិធី​ដើម្បី​បញ្ជូន​ទៅ​សា លា​ដំបូង​ខេត្ត​ត្បូងឃ្មុំ​៕
25-11-2015d63441 d63442 d63443

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya