ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» ព័ត៌មានជាតិ » ស្លាប់ ៧​នាក់ របួស​ធ្ងន់​ស្រាល ២៥​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរ នៅ​ថ្ងៃ​ទី​២៤​ខែវិច្ឆិកា​ឆ្នាំ​២០១៥ ​

ស្លាប់ ៧​នាក់ របួស​ធ្ងន់​ស្រាល ២៥​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរ នៅ​ថ្ងៃ​ទី​២៤​ខែវិច្ឆិកា​ឆ្នាំ​២០១៥ ​

ភ្នំពេញ​៖ យ៉ាងហោចណាស់ មនុស្ស ៧​នាក់​បាន​ស្លាប់ ១៨​នាក់​រងរបួស​ធ្ងន់ និង​៧​នាក់​រងរបួស​ស្រាល ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ទូទាំង​ប្រទេស​ចំនួន ១៨​លើក (​យប់​៨​លើក​) នៅ​ថ្ងៃ​ទី​២៤ ខែវិចិ្ឆកា ឆ្នាំ​២០១៥​។ នេះ​បើ​តាម​ការចុះផ្សាយ​របស់​គេហទំព័រ អគ្គស្នងការ​នគរបាល​ជាតិ​។​
​ប្រភពព័ត៌មាន​ដដែល​បញ្ជាក់​ទៀត​ថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១៨​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ៣១​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ២០​គ្រឿង ហើយ​មូលហេតុ​ដែល​បណ្តាល​ឲ្យ មាន​គ្រោះថ្នាក់​រួម​មាន ល្មើស​ល្បឿន​១០​លើក​, បត់​គ្រោះថ្នាក់​២​លើក​, មិន​ប្រកាន់​ស្តាំ​១​លើក​, ស្រវឹង​៣​លើក និង​មិន​គោរព​សិទ្ធ ២​លើក ។​
​ជាមួយគ្នានេះដែរ​នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា​ម្សិលមិញ កម្លាំង​នគរបាល​ចរាចរណ៍ បាន​ធ្វើ​ការផាកពិន័យ​រថយន្ត​សរុប​ចំនួន ៨០០​គ្រឿង (​រថយន្ត​ធំ​២៦៤​គ្រឿង​) ស្មើនឹង​៨០០​ករណី ល្មើស​ក្រដាស​ស្នាម​មាន ៤៨៧​គ្រឿង ស្មើនឹង ៤៨៧​ករណី​, ចំពោះ​ករណី​ល្មើស​បច្ចេកទេស ៣១៣ គ្រឿង​ស្មើនឹង ៣១៣​ករណី ដោយឡែក​ម៉ូតូ​ត្រូវបាន​ផាកពិន័យ​សរុប​ចំនួន ១,១២៦​គ្រឿង​៕12003009_1658963364341055_728102029467125232_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya