ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » យុវជន​ពីរ​នាក់​ជិះ​ម៉ូតូ​បុក​រថយន្ត​កូរ៉ូឡា​របួសធ្ងន់​ទាំង​២

យុវជន​ពីរ​នាក់​ជិះ​ម៉ូតូ​បុក​រថយន្ត​កូរ៉ូឡា​របួសធ្ងន់​ទាំង​២

​ខេត្តកណ្ដាល ៖ យុវជន​២​នាក់​បាន​រងរបួស​ធ្ងន់ ក្រោយពី​ជិះ​ម៉ូតូ​យ៉ាង​លឿង​ដល់​ផ្លូវ​កោង​មិន​បន្ថយល្បឿន​ក៏​ជ្រុល​ទៅបុក​រថយន្ត​កូរ៉ូឡា​កាលពី​វេលា​ម៉ោង​២០​និង​៤៥​នាទី​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្លូវ​លេខ​21 ភូមិ​ក្នុង​ព្រែក ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្ដាល​។​

 

​នៅ​មុនពេល​កើតហេតុ​មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា សេ​125 ពណ៌ ខ្មៅ សេរី​2015 គ្មាន​ផ្លាកលេខ បើកបរ​ដោយ​ឈ្មោះ ត​ត អេង ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​មុខរបរ កម្មករ រួម​ដំណើរ​ជាមួយ​ឈ្មោះ​ហូល ណេង ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​មុខរបរ កម្មករ​ទីលំនៅ​ភូមិ​ទួល​ខ្មួញ​ឃុំ​ព្រែក​គយ​ស្រុក​ស្អាង ខេត្តកណ្ដាល​ជា​មូ​យ​គ្នា បាន​បើក​ម៉ូតូ​ក្នុងទិសដៅ​ពី​ជើង​មក​ត្បូង ។ លុះ​មកដល់​ចំណុចកើតហេតុ​ម៉ូតូ​ខាងលើ​បាន​បើក​ក្នុង​ល្បឿន​លឿន​ដល់​ផ្លូវ​កោង​ក៏​ជ្រុល​ទៅបុក​រថយន្ត​ម៉ាក​កូរ៉ូឡា​ពណ៌​សំបក​ឪឡឹក​ពាក់​ស្លាក​លេខ​ភ្នំពេញ​2J-6294 បណ្ដាល​ឲ្យ​ដួល​រងរបួស​តែម្ដង ។​

 

​ក្រោយពេល​កើតហេតុ​អ្នករងរបួស​ត្រូវបាន​ក្រុមគ្រួសារ ដឹក​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្អាង រីឯ​អ្នកបើកបរ​រថយន្ត​បាន​រត់គេចខ្លួន ។ ចំណែក​ម៉ូតូ​និង​រថយន្ត​រង​ការខូចខាត​ធ្ងន់​ហើយ​បាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន នគរបាល​ស្រុក​ស្អាង ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕ad a ada

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya