ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​ជិះ​ម៉ូតូ​បុក​រថយន្ត​បែន​ដឹក​ថ្ម​ពីក្រោយ ស្លាប់​

បុរស​ម្នាក់​ជិះ​ម៉ូតូ​បុក​រថយន្ត​បែន​ដឹក​ថ្ម​ពីក្រោយ ស្លាប់​

​ខេត្តកណ្ដាល ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ បន្ទាប់ពី​ជិះ​ម៉ូតូ​យ៉ាង​លឿង​ជ្រុល​ទៅបុក​រថយន្ត​បែន​ដឹក​ថ្ម​ដែល​ចត​ស្ងៀម​ពីក្រោយ​ម៉ោង​១៩​និង​២០​នាទី​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ចំណុច ផ្លូវជាតិ​លេខ​៤១ ភូមិ​ព្រៃ​ចំការ ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

 

​នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា ១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ស្ពឺ 1B-3500 បើកបរ​ដោយ​ឈ្មោះ ចក់ សារិទ្ធ ភេទ​ប្រុស​៣៧​ឆ្នាំ នៅ​ភូមិ​ក្រាំង​ទាវ ឃុំ​វាល ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មុខរបរ​កម្មករ បើកបរ​ពី​ទិស​ខាងត្បូង​ទៅ​ទិស​ខាងជើង លុះដល់​ចំណុច​ខាងលើ បាន​បុក​ចំ​ពីក្រោយ​រថយន្ត មួយគ្រឿង​ម៉ាក HYUNDAI ពណ៌​ស ពាក់​ស្លាក​លេខ​ស្វាយរៀង 3A-1309 ជា​ប្រភេទ​រថយន្ត​ប៉ែន​ដឹក​ថ្ម ជា​របស់​ក្រុមហ៊ុន SCG ដែល​ឈប់​ខូច​នៅលើ​ទ្រូងផ្លូវ ដោយ​ពុំមាន​ភ្លើង​ជាស​ញ្ញ​សំគាល់​អ្វី​ទាំងអស់​បណ្តាល​​ឲ្យ​ស្លាប់​នៅ​កន្លែងកើតហេតុ​។ ចំណែក​អ្នកបើកបរ​រថយន្តរ​ត់​គេចខ្លួនបាត់​។​

 

​ក្រោយពេល​កើតហេតុ​កម្លាំង​មន្ត្រី​ជំនាញ បាន​ចុះ​ធ្វើការ​វាស់វែង ប្រមូល​វត្ថុតាង យកមក​រក្សាទុក​នៅ​អធិការដ្ឋាន នគរបាល​ស្រុក ដើម្បី​កសាង​សំណុំរឿង​បន្ត​ចាត់ការ​តាម​នីតិវិធី ៕fdd fds

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya