ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​ជិះ​ម៉ូតូ​ទៅ​បុក​រទេះគោ​យន្ត​ពីក្រោយ បណ្តាលឱ្យ​របួសធ្ងន់​ម្នាក់ ​

បុរស​ម្នាក់​ជិះ​ម៉ូតូ​ទៅ​បុក​រទេះគោ​យន្ត​ពីក្រោយ បណ្តាលឱ្យ​របួសធ្ងន់​ម្នាក់ ​

ពោធិ៍សាត់ ៖ បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​លើ​ផ្លូវជាតិ​លេខ​៥ ដោយ​បើកបរ​ក្នុង​ល្បឿន​លឿន ហើយ​មិន​ប្រយ័ត្ន ក៍​បុក​និង​គោយន្ត​កែ​ច្នៃ​មួយ​គ្រឿង ពី​ក្រោយ​មួយ​ទំហឹង បណ្ដាលឲ្យ​របួសធ្ងន់ ត្រូវបាន​គេ​យកទៅ​សង្គ្រោះ​ជា​បឋម​នៅ​មណ្ឌល​សុខភាព​មន្ទី​ពេទ្យ​បង្អែក​ស្រុក​បាកាន កាលពី​ថ្ងៃ​ទី​២៣​ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅក្នុង​ភួមិ​ព្រៃ​ផ្ដៅ ឃុំ​បឹង​ខ្នា ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់​។​
​លោក ញាណ សាវឿន នាយប៉ុស្តិ៍​រដ្ឋបាល​បឹង​ខ្នា បាន​ប្រាប់ថា​ថា ដំបូង​មាន​គោយន្ត​ច្នៃ​មួយ​គ្រឿង​បាន​ខូច ពេលនោះ​ស្រាប់តែ​មាន​អ្នក​បរទេះ​សណ្ដោង​គោយន្ត​ចរាចរ​លើ​ផ្លូវជាតិ​លេខ​៥ ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច ត្រង់​ចំនុច​ខាងលិច​វត្ត​ព្រៃ​ដំរី ១៥០​មែ​៉​ត្រ ពេលនោះ​ស្រាប់តែ​មាន​បុរស​ឈ្មោះ ស្ដើង ប៊ុន​ប្រាថ្នា អាយុ​២៥​ឆ្នាំ នៅ​ភួមិ​កញ្ជើបាយដាច ឃុំ​វាល ស្រុក​កណ្ដៀង ខេត្ត​ពោធិ៍សាត់ បាន​ជិះ​ម៉ូតូ សេ​១២៥​ពណ៏​ខ្នៅ មួយគ្រឿង ពាក់​ស្លាក​លេខ ពោធិ៍សាត់ 1E.25-10 ដោយ​ល្បឿន​លឿន​ក៍​បាន​ទៅ​បុក​រទេះគោ​យន្ត​នោះ ពីក្រោយ​ទំហឹង​បណ្ដាលឲ្យ​របួសធ្ងន់ ត្រូវ​គេ​យក​ទៅ សង្គ្រោះ​បឋម​ភ្លាមៗ នៅ​មណ្ឌល​សុខភាព​មន្ទី​ពេទ្យ​បង្កែក ស្រុក​បាកាន ៕24-11-2015d63391

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya