ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​២​គ្រឿង​បុក​គ្នា ត្រូវ​រថយន្ត​ដឹកឈើ​មក​ពីក្រោយ​ចាប់​ហ្វ្រាំង​មិន​ទាន់​កិន​ស្លាប់​ម្នាក់​របួសធ្ងន់​ស្រាល​៣​នាក់​ ​

ម៉ូតូ​២​គ្រឿង​បុក​គ្នា ត្រូវ​រថយន្ត​ដឹកឈើ​មក​ពីក្រោយ​ចាប់​ហ្វ្រាំង​មិន​ទាន់​កិន​ស្លាប់​ម្នាក់​របួសធ្ងន់​ស្រាល​៣​នាក់​ ​

ភ្នំពេញ​៖ យ៉ាងហោចណាស់​ក៏​មាន​យុវជន​ម្នាក់​បាន​ស្លាប់​ភ្លាម​នៅ​កន្លែងកើតហេតុ​និង​មនុស្ស​ប្រុស​ស្រី​៣​នាក់​ទៀត​បាន​រងរបួស​ធ្ងន់​ស្រាល​ដោយសារតែ​ពួកគេ​ជិះ​ម៉ូតូ​២​គ្រឿង​បុក​គ្នា​បណ្តាលអោយ​ដួល​ទៅ​និង​ថ្នល់​ភ្លាមនោះ​ក៏​មាន​រថយន្ត​ដឹកឈើ​មួយ​គ្រឿង​កិន​យុវជន​ម្នាក់​បណ្តាលអោយ​ស្លាប់​ភ្លាម​នៅ​កន្លែងកើតហេតុ​និង​៣​នាក់​ទៀត​របួស​ធ្ងន់​ស្រាល​។
​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២១ និង​២០​នាទី​យប់ ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ​២០១៥ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្រុម​៦ ភូមិ​ក សង្កាត់​ច្រាំង​ចំ​រិះ ខណ្ឌ​ឬ​ស្សី​កែវ​។
​ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ​ចាន់ ភេទ​ប្រុស​អាយុ​២០​ឆ្នាំ ស្នាក់​នៅ​ជិត​ហ្គ្រេ​ន​ភ្នំពេញ មាន​ស្រុកកំណើត​នៅ​ខេត្ត​កំពត​។ និង​អ្នក​ដែល​របួស​ឈ្មោះ​ប៉ែន សែង​នាម ភេទ​ប្រុស​អាយុ​២១ ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្ត​ពោធិសាត់ ចំណែក​២​នាក់​ទៀត​នៅ​មិន​ស្គាល់​ឈ្មោះ​នៅឡើយ​ទេ​។

 
​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានអោយដឹង​ថា​នៅ​មុនពេល​កើតហេតុ​គេ​បាន​ឃើញ​ជនរងគ្រោះ​ជិត​ម៉ូតូឌ្រឹ​ម​សង​សេរី​ឆ្នាំ​២០១៥ មួយគ្រឿង ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1CV. 0621 មាន​គ្នា​៣​នាក់​ស្រី​ម្នាក់ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ខណះមក​ដល់​ចំណុចកើតហេតុ​ក៏​ព្យាយា​ម​វា​រថយន្ត​មួយ​គ្រឿង ហើយ​បាន​ជ្រុល​បុក​ជាមួយ​ម៉ូតូ​មួយគ្រឿង​ទៀត ម៉ាក​ឌ្រឹ​ម​សង សេរី​ឆ្នាំ​២០០៥ ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1T. 9868. ជិះ​ដោយ​យុវជន​ម្នាក់ ធ្វើដំណើរ​បញ្ច្រាស់ទិស​គ្នា បណ្តាលអោយ​ដួល​ទៅ​និង​ថ្នល់​រងរបួស​ធ្ងន់​ស្រាល​។

 
​សាក្សី​ដដែល​បាន​បន្តថា ភ្លាម​នោះ​ក៏​មាន​រថយន្ត​ដឹកឈើ ពណ៍ ត្រេអ៊ី ពាក់​ស្លាក​លេខ​ខេ​ម​មរ​ភូមិ​០២ .៣.១០៤៨ ដែល​ធ្វើដំណើរ​ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ដោយ​ចាប់​ហ្វ្រាំង​មិនទាន់​ក៏​កិន​ម៉ូតូឌ្រឹ​ម​សេរី​ឆ្នាំ​២០១៥ បណ្តាលអោយ​ម្ចាស់​ម៉ូតូ​ស្លាប់​ភ្លាម​នៅ​កន្លែងកើតហេតុ​តែ​ម្តង ចំណែក​ម៉ូតូ​រង​ការខូចខាត​យ៉ាងដំណំ​។

 
​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ ចំណែក​ម៉ូតូ​និង​រថយន្ត​សមត្តកិច្ច​មូលដ្ឋាន​បាន​សហការ​ជាមួយ​ជុំនាញ់​ធ្វើ​ការវាស់វែង​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​ដើម្បី​រងចាំ​ដោះស្រាយ​នៅពេល​ក្រោយ ដោយឡែក​សព​ជនរងគ្រោះ​សមត្តកិច្ច​បាន​ប្រគល់​ទៅអោយ​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុកកំណើត​៕11224571_443965595788536_1601484221524753287_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya