ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​៥​នាក់ ករណី​២​ផ្សេងគ្នា​ ​

ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​៥​នាក់ ករណី​២​ផ្សេងគ្នា​ ​

ភ្នំពេញ ៖ ជនសង្ស័យ​ប្រុ​ស្រី​ចំនួន​៥​នាក់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ប៉ុស្តិ៍​រដ្ឋបាល​ទឹកថ្លា​ធ្វេី​ការឃាត់ខ្លួន​ករណី​ផ្សេង​គ្នា គឺ​ទី​១​ចោទ​ពី​បទ​ប៉ុនប៉ង​ប្រើប្រាស់​គ្រឿងញៀន ទី​២​ចោទ​ពី​បទ​យក​កាំបិត​ភ្ជុង​គំរាម​យក​ប្រាក់​។ កាលពី​វេលា​ម៉ោង​០២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៣​ខែវិខ្ឆិកា ឆ្នាំ​២០១៥​នៅ​ចំណុច​ក្រុម​១០​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹថ្លា ខណ្ឌ​សែន​សុខ​។​
​សមត្ថកិច្ច​បាន​អោយដឹង​ថា​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ទី​១​ឈ្មោះ ស៊ុន ដា​រ៉ា វុទ្ធ ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ មុខរបរ​ធ្វើ​សំណង់ ស្នាក់នៅ​ផ្ទះជួល ក្រុម​១០​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ទី​២​ឈ្មោះ គាន ម៉ា​រី ភេទ​ស្រី អាយុ​២៥​ឆ្នាំ​មុខរបរ​ធ្វើការ​នៅ​ក្នុង​ក្លឹប​អាវ៉ា​ឡ​ន ស្នាក់នៅ​ផ្ទះជួល​ភូមិ​ត្រ​ពាំ​ឈូក សង្កាត់​ទឹថ្លា ខណ្ឌ​សែន​សុខ មាន​ស្រុកកំណើត ភូមិ​កំពង់​បឹង ឃុំ​មាន ស្រុក​អូ​រាំង​ឪ ខេត្ត​កំពង់ចាម​។​ទាំ​២​នាក់​នេះ​ម​សត្ថកិច្ច​ចោទ​ពី​បទយក​កាំបិត​ភ្ជុង​គំរាម​យក​ប្រាក់​។ ទី​៣​មានឈ្មោះ នួន នាង ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ កម្មករ​ធ្វើ​គ្រឿង​សង្ហារឹម ទី​៤​ឈ្មោះ នី វិចិ​ត្ត ភេទ​ប្រុស​អ​យុ​១៩​ឆ្នាំ មុខរបរ​កម្មករ​ជុស​ជុល​រថយន្ត អ្នក​ទាំ​ពីនេះ​ស្នាក់នៅ​ភូមិ​ឆ្នួល​ជ្រុំ ឃុំ​ទឹកល្អក់ ស្រុក​គង​ពីសី ខេត្ត​កំពង់ស្ពឺ​។​និង​ទី​៥​ឈ្មោះ សុខ នៅ ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ បុខ​របរ​មិន​ពិត​ប្រក​ដ ស្នាក់នៅ​ភូមិ​ត្រពាំងរ​ងៀង ឃុំ​ពេីក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល​។ ទាំ​៣​នាក់​នេះ​សមត្ថកិច្ច​ចោទ​ពី​បទ​ប៉ុនប៉ង​ប្រើប្រាស់​គ្រឿងញៀន​។​
​នៅ​មុន​ពេល​កើ​ហេតុ​ក្រុម​ជនសង្ស័យ​ខាងលើ​មាន​គ្នា​៣​នាក់​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥​សេរី​ឆ្នាំ​២០១៤​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​កណ្តាល​1C.3448 ក្នុង​គោលបំណង​ចូល​ទៅ​ទិញ​ថ្នាំញៀន​នៅ​ភូមិ​ត្រពាំង​ឈូក លុះ​ជិះ​ចូល​ទៅ​ដល់​ក៏​មាន​ក្រុម​ជនល្មើស​មាន​គ្នា​៣​នាក់​ប្រុស​២​នាក់​ស្រី​១​នាក់​ដែល​ឈរ​នៅ​បន្ទប់​ជួល​កន្លែងកើតហេតុ​បាន​ហៅ​អោយ​ពួកគេ​ទា​៣​នាក់​ចូល​មក​ក្នុង​បន្ទប់​ដើម្បី​លក់​ថ្នាំ​អោយ​ហើយ​ពេល​ចូល​ទៅ​ដល់​ស្រាប់តែ​ក្រុម​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្សពួក​៣​នាក់​ក្នុងនោះ​មាន​ស្រី​១​នាក់​បាន​ធ្វើ​សកម្មភាព​យក​កាំបិត​ភ្ជុង​គំរាម​យក​លុយ​អស់​ចំនួន​១៣០០០០​រៀល​និង​ទូរស័ព្ទដៃ​អិន​ចុច​ពិល​ចំនួន​២​គ្រឿង​ហើយ​រត់​គេចខ្លួន​បាត់​ពេល​នោ​ក្រុម​ជនរងគ្រោះ​ដែល​ដែល​ចូល​ទៅ​ទិញ​ថ្នាំ​នោះ​បាន​រាយការណ៍​ទៅ​ម​សត្ថកិច្ច​អោយ​ចុះ​ទៅដល់​កន្លែងកើតហេតុ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​២​នាក់​ចំណែក​ក្រុម​នាក់​ចូល​ទៅ​ទិញ​ថ្នា​នំ​ទាំង​៣​នាក់​វិញ​ក៍​ឃាត់ខ្លួន​ដែរ12039270_443810219137407_2083689900346811116_n 12243574_443810259137403_275239265648327037_n 12278657_443810339137395_5152836383731172066_n ព្រោះ​សមត្ថកិច្ច​ចោទ​ពី​បទ​ប៉ុនប៉ង​ប្រើប្រាស់​គ្រឿងញៀន​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya