ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » បា​ឡែន​បុក​គូទ​រថយន្ត​យោធា​បើក​រត់​ជិត​២០​គីឡូម៉ែត្រ​ ​ទើប​ចាប់បាន​សុទ្ធតែ​ឈើ​ក្រញូង ​

បា​ឡែន​បុក​គូទ​រថយន្ត​យោធា​បើក​រត់​ជិត​២០​គីឡូម៉ែត្រ​ ​ទើប​ចាប់បាន​សុទ្ធតែ​ឈើ​ក្រញូង ​

ខេត្ត​ពោធិ៍សាត់​៖ កាមរី​បា​ឡែន​បុក​គូថ​រថយន្ត​ម៉ាក​ហ្វ​ត របស់លោក​វរៈសេនីយ៍ត្រី​ការិយាល័យ​កងទ័ពជើងគោក​ប្រចាំ​ព្រំដែន​កម្ពុជា​.​ថៃ​ម្នាក់​ព្យាយាម​បើក​រត់​ជិត​២០​គីឡូម៉ែត្រ ទើប​ចាប់​បាន​រកឃើញ​សុទ្ធតែ​ឈើ​ក្រញូង ប៉ុន្ដែ​អ្នកបើកបរ​គេចខ្លួន​បាត់​ស្រមោល​។​
​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ប្រែជា​ការបង្ក្រាប​ឈើ​ក្រញូង​ខុសច្បាប់​ខាងលើ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៩​និង​២០​នាទី​ព្រឹក ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៥ ត្រង់​ចំណុច​លោក​ឧកញ្ញា​ឃាំ្លង​មឿង ស្ថិតក្នុង​ភូមិ​ជំរុំ​សៀម សង្កាត់​លលកស ក្រុង​.​ខេត្ត​ពោធិ៍សាត់​។​
​រថយន្ត​បង្កហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ត្រូវបាន​សមត្ថកិច្ច​បង្ក្រាប​ម៉ាក​តូ​យូ​តា​កាមរី​បា​ឡែន ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2D-5893 ដឹកឈើ​ក្រញូង​។​
​បើ​តាម​លោក​វេរៈសេនីយ៍ត្រី យឹម ប៊ុនធឿន នៅ​ការិយាល័យ​កងទ័ពជើងគោក​ប្រចាំ​ច្រក​ព្រំ​កម្ពុជា ថៃ បានឲ្យដឹងថា​លោក​និងក្រុមការងារ​ធ្វើដំណើរ​ដោយ​រថយន្ត ១​គ្រឿង​ម៉ាក​ហ្វ​ត ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2Y-1035 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត លុះ​មកដល់​ចំណុច​ទីរួមស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ រថយន្ត​បង្ក​បាន​បុក​រថយន្ត​របស់​ពួក​គាត់​ពីក្រោយ​ពេញទំហឹង ប៉ុន្តែ​រថយន្ត​បង្ក​ព្យាយាម​បើក​រត់គេច​ខ្លួន​រហូត​ដល់​ចំណុច​ខាងលើ ដោយ​មាន​កិច្ចសហការ​ពី​កម្លាំង​នគរបាល​ប្រឆាំង​បទ​លើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍សាត់ ស្ទាក់​ចាប់បាន​តែ​ម្តង ប៉ុន្ដែ​អ្នកបើកបរ​បាន​រត់គេច​ខ្លួន ពេល​ឆែកឆេ​ឃើញ​សុទ្ធតែ​ឈើ​ក្រញូង​។ ក៏​បាន​ប្រគល់​ឲ្យ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​សំពៅ​មាស ហើយ​វត្ថុតាង​រថយន្ត និង​ឈើ​បាន​យក​ទៅ​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ពោ​ធ៏សាត់​។​ក្នុងនោះ​លោក ជា ប៊ុនលី នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​សំពៅ​មាស​បានឲ្យ​ដឹង​ដែ​ថា ឈើ​ក្រញូង​ត្រូវ​បាន​បង្ក្រាប​មាន​ចំនួន 75​ដុំ មាន​ទម្ងន់​ចំនួន 452 គីឡូក្រាម​ស្មើរ​និង 0,376​ម៉ែត្រគូប​៕11254547_443791632472599_6573857909814060321_n 12241658_443791835805912_3070611775717127705_n 12299328_443791755805920_3648267574208527243_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya