ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​២៣​វិច្ឆិកា​ឆ្នាំ​២០១៥ បណ្ដាលឲ្យ​មនុស្ស​ស្លាប់ ៤​នាក់ រងរបួស​ធ្ងន់​១៤​របួសស្រាល​៣​នាក់​

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​២៣​វិច្ឆិកា​ឆ្នាំ​២០១៥ បណ្ដាលឲ្យ​មនុស្ស​ស្លាប់ ៤​នាក់ រងរបួស​ធ្ងន់​១៤​របួសស្រាល​៣​នាក់​

​ភ្នំពេញ ៖ យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល ជាតិ​ប្រាប់ឲ្យដឹង​ថា កាលពី​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​ចំនួន ១៥​លើក ក្នុង​នោះ​យប់ ៩​លើក​, បណ្ដាលឲ្យ​មនុស្ស​ស្លាប់ ៤​នាក់ (​ប្រុស​) អ្នករងរបួស​ធ្ងន់​១៤​នាក់ (​ប្រុស​), និង​រង​របួសស្រាល ៣​នាក់ (​ប្រុស​)​។​

​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ទាំង ១៥​លើក​នេះ បាន​បង្ក​ឲ្យមាន​ការខូចខា​ត​យានយន្ត​សរុប ២៣​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ១៧​គ្រឿង​, រថយន្ត​ធុន​តូច ៣​គ្រឿង​, រថយន្ត​ធុន​ធំ ១​គ្រឿង​, និង​យាន​ផ្សេងៗ ២​គ្រឿង​។​

​យោងតាម​របាយការណ៍​ដដែល​ប្រាប់​បន្តថា មូលហេតុ​ដែល​បណ្ដាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រួមមាន ល្មើស​ល្បឿន ៩​លើក​, មិន​គោរព​សិទ្ធិ ២​លើក​, ស្រវឹង ២​លើក​, ប្រជែង​គ្រោះថ្នាក់ ១​លើក​, និង​មិន​ប្រកាន់​ស្តាំ ១​លើក​, ក្នុង​នោះ​អ្នក​មិន​ពាក់​មួកសុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍​មាន​១៩​នាក់ (​យប់ ១២​នាក់​)​។​

​យោងតាម​ប្រភព​ព័ត៌មាន​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​នៃ​អគ្គស្នងការដ្ឋាន​នគរ បាល​ជាតិ​ប្រាប់​បញ្ជាក់​ឲ្យដឹងថា កាលពី​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ រថយន្ត​ទាំងអស់​ដែល​ត្រូវ​ផាកពិន័យ សរុប​ចំនួន ១,២៨២​គ្រឿង (​រថយន្ត​ធំ ៧២៩​គ្រឿង​) ស្មើនឹង ១,៣២៤​ករណី​, ល្មើស​ក្រដាស​ស្នាម ៧៥៧​គ្រឿង ស្មើនឹង ៧៦៥ ចំណែក​ករណី​ល្មើស​បច្ចេកទេស ៥២៥​គ្រឿង ស្មើនឹង ៥៥៩​ករណី​។ ដោយឡែក​សម្រាប់​ម៉ូតូ​នា​ថ្ងៃ​ដដែល​ត្រូវ​បាន​ផាកពិន័យ​សរុប​ចំនួន ១,១១១ គ្រឿង​៕10461476_1945005062391467_337650963455277499_n 12270456_1515165812135764_464269674_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya