ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​បើក​ម៉ូតូ​បុក​ស្ត្រី​ម្នាក់​កំពុង​ជិះ​កង់ បណ្តាលឲ្យ​របួសធ្ងន់ ​

បុរស​ម្នាក់​បើក​ម៉ូតូ​បុក​ស្ត្រី​ម្នាក់​កំពុង​ជិះ​កង់ បណ្តាលឲ្យ​របួសធ្ងន់ ​

ខេត្ត​កណ្តាល​៖ បុរស​ម្នាក់​បើក​ម៉ូតូ​បោះពួយ​យ៉ាង​លឿន​ជ្រុល​ទៅ​បុក​ស្ត្រី​ម្នាក់​កំពុង ជិះ​កង់​ចំ​ពីក្រោយ​ពេញ​មួយ​ទំហឹង បណ្តាលឲ្យ​ដួល​បោក​ទៅ​លើ​ផ្លូវ​រងរបួស​យ៉ាងធ្ងន់ធ្ងរ​ទាំងសងខាង បន្ទាប់ពី​មាន​ហេតុការណ៍​កើតឡើង​ជនរងគ្រោះ​ទាំង​ពីរ​នាក់ ត្រូវបាន​ក្រុមគ្រួសារ​ហៅ​រថយន្ត​សាមុយ​ដឹកបញ្ជូន​ទៅ​សង្គ្រោះ​នៅ មន្ទីរពេទ្យ​ក្នុង​រាជធានី​ភ្នំពេញ ។​
​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១៧ និង​៤០​នាទី​យប់ ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​៥៣-៥៤ ស្ថិតក្នុង​ភូមិ​ក្បាលជ្រោយ ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ខេត្ត​កណ្ដាល ។​
​មន្ត្រី​នគរបាល​ចរាច​រណ៍​ស្រុក​លើក​ដែក​បានឲ្យដឹងថា ស្ត្រី​ជា​អ្នកជិះ​កង់​រងរបួស​ជើង​យ៉ាងធ្ងន់ធ្ងរ​នោះ​ឈ្មោះ នួន សុខា ភេទ​ស្រី អាយុ​៥២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជា​កសិករ មាន​ទីលំនៅ​ក្នុងភូមិ​ក្បាល​ជ្រោយ ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ។ ចំណែកឯ​បុរស​ជា​អ្នកបើកបរ​ម៉ូតូ​រង​របួស​ក្បាល​យ៉ាង​ធ្ងន់ធ្ង​នោះ​មានឈ្មោះ ឈឹម សុភ័ស្ត ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជា​កម្មករ មាន​ទីលំនៅ​ក្នុងភូមិ​អំពិល​ទឹក ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក បើកបរ​ម៉ូតូ​ម៉ា​ស៊ុយ​ហ្ស៊ូ​គី ស្មាស់ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BF-5318 ។  នៅមុន​ពែ​ល​កើតហេតុ​សាក្សី​បាន​ឃើញ​ភាគី​ម៉ូតូ​ស្មាស់​បើកបរ​យ៉ាង​លឿន​តាម បណ្តោយ​ផ្លូវជាតិ​លេខ​១ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​បើក​ដល់​ចំណុច​កើតហេតុ​បាន​ជ្រុល​ទៅ​បុក​ស្ត្រី​រងគ្រោះ​កំពុង​ជិះ​កង់ ស្រប​ទិស​គ្នា បណ្តាលឲ្យ​ដួល​បោក​ទៅ​លើ​ផ្លូវ​រងរបួស​យ៉ាងធ្ងន់ធ្ងរ​ទាំងសងខាង​តែម្តង ។ ក្រោយពី​មាន​ហេតុការណ៍​កើតឡើង​ជនរងគ្រោះ​ទាំង​ពីរ​នាក់ ត្រូវបាន​ក្រុមគ្រួសារ​ហៅ​រថយន្ត​សាមុយ​ដឹកបញ្ជូន​ទៅ​សង្គ្រោះ​នៅ មន្ទីរពេទ្យ​ក្នុង​រាជធានី​ភ្នំពេញ ។ ដោយឡែក​មធ្យោបាយ​ពាក់ព័ន្ធ​ទាំង​២​គ្រឿង​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល ចរាចរណ៍​ដកហូត​នាំយក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ចាត់ការ​តាមច្បាប់ ៕
sed-3

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya