ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ម៉ូតូ បណ្តាលឲ្យ​របួស​ស្រាល​២​នាក់​ប្តី​ប្រពន្ធ​ ​

ឡាន​បុក​ម៉ូតូ បណ្តាលឲ្យ​របួស​ស្រាល​២​នាក់​ប្តី​ប្រពន្ធ​ ​

កណ្តាល​៖ បុរស​-​ស្ត្រី​២​នាក់​ប្តី​ប្រពន្ធ​ជិះ​ម៉ូតូឌុប​គ្នា​ឆ្លង​ផ្លូវជាតិ​លេខ​៥​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន បណ្តាលឲ្យ​រថយន្ត​ទួរី​ស​បុក​ចំ​ទទឹង​ម៉ូតូ​រង​របួសស្រាល កាលពី​វេលា​ម៉ោង​៧ និង​១០​នាទី ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៥ ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៣-៣៤ ស្ថិតក្នុង​ភូមិ​សង្វរ ឃុំ​កំពង់​លួង ស្រុក​ពញាឮ ។​
​បុរស​ជា​ប្តី​មាន​ឈ្មោះ ស សារិន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ (​ជា​អ្នកបើកបរ​ម៉ូតូ​) ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ប៉ែន សុខ​គី អាយុ​២៧​ឆ្នាំ ។ ជនរងគ្រោះ​ទាំង​២​នាក់​ខាងលើ​នេះ​មាន​ទីលំនៅ​ក្នុង​ភូមិ​ត្រពាំង​ព្នៅ ឃុំ​ជ្រេស ស្រុក​កំពង់ត្រឡាច ខេត្ក​កំពង់ឆ្នាំង ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ​កំពង់ឆ្នាំង​1E-4108 ។ ចំណែក​ឯ​រថយន្ត​ម៉ា​សាំ​យ៉ុង ១៥​កៅអី ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2AC-4570 បើកបរ​ដោយ​ឈ្មោះ ឌុ​ច សុ​ផា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ភូមិ​តា​ជេស ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង ។​
​សាក្សី​និយាយថា នៅ​មុនពេល​កើតហេតុ​គេ​បាន​ឃើញ​រថយន្តទួ​សរីស​ខាងលើនេះ​បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច​ដោយ​ល្បឿន​លឿន ខណៈ​បើក​ជិត​ដល់​ចំណុចកើតហេតុ​ខាងលើ​នេះ​ក៏​ស្រាបតែ​មាន​ម៉ូតូ​២​នាក់​ប្តី​ប្រពន្ធបើក​ឆ្លងផ្លូវ ធ្វើឲ្យ​អ្នកបើកបរ​រថយន្ត​ជាន់​ហ្វ្រាំង​យ៉ាងគំហុក​អូស​ប្រមាណ​១០​ម៉ែត្រ​នៅ​តែ​មិន​ជាប់ បណ្តាលឲ្យ​ទៅ​បុក​ចំ​ទទឹង​ម៉ូតូ​ធ្វើឲ្យ​អ្នក​ជិះ​ម៉ូតូ​២​នាក់​ប្តី​ប្រពន្ធ​រង​របួសស្រាល ។ ក្រោយពី​មាន​ហេតុការណ៍​កើតឡើង​ជនរងគ្រោះ​ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯកជន​ប្រាក់​សំអន​ដែល​មាន​ទីតាំង​ក្បែរ​នោះ ។ ដោយឡែក​មធ្យោបាយ​ពាក់ព័ន្ធ​ទាំង​២​គ្រឿង​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ចរាចរណ៍​ធ្វើការ​វាស់វែង ដកហូត​នាំយក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ចាត់ការ​តាមច្បាប់ ៕
12249927_443779349140494_9052834114314076938_n 12274405_443779419140487_6573967964524712133_n 12301545_443779382473824_8049814322195924555_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya