ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||   

» ព័ត៌មានជាតិ » លោក អ៊ូ សំ​អ៊ួន អាង​ខ្លួន​ជា​ចៅហ្វាយខេត្ត​កំពង់ស្ពឺ​យក​ដង​វិថី​ជួល​អោយ​អាជីវករ​លក់ដូរ​រួច​យក​សិស្ស​ដើរ​រើស​សំរាម​មុខ​សាលាខេត្ត​ដែល​កំពុង​សិក្សា​ ​

លោក អ៊ូ សំ​អ៊ួន អាង​ខ្លួន​ជា​ចៅហ្វាយខេត្ត​កំពង់ស្ពឺ​យក​ដង​វិថី​ជួល​អោយ​អាជីវករ​លក់ដូរ​រួច​យក​សិស្ស​ដើរ​រើស​សំរាម​មុខ​សាលាខេត្ត​ដែល​កំពុង​សិក្សា​ ​

កំពង់ស្ពឺ​៖ អាង​ខ្លួន​ជា​ចៅហ្វាយខេត្ត​កំពង់​យក​ដង​វិថី​ទៅ​ជួល​អោយ​អាជីវករ​លក់​ហើយ​ពង្រាយ​សំរាម​តាម​ដង​វិថី​ហើយ​នាំ​សិស្សសាលា​ដើរ​រើស​ដែល​សិស្ស​កំពុង​សិក្សា​នោះ​។​
តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ បាន​និយាយថា​លោក​ចៅហ្វាយខេត្ត​បាន​យក​ដង​វិថី​សាធារណៈ​ជួល​អោយ​ក្រុមអាជីវករ​ក្នុង​១​កន្លែង​ក្នុង​១​ថ្ងៃ​៨០០០០​ម៉ឺន​រៀល ដោយ​អោយ​លោក​សួស ថុល មានទួនាទី ប្រធាន​ទីចាត់ការ​ហិរញ្ញវត្ថុ​សាលាខេត្ត​កំពង់ស្ពឺ​​ដើរ​វាស់​តាម​ដង​វិថី​និង​សួន​មុខ​សាលាខេត្ត​បិទ​ទាំង​ផ្លូវ​ទៅ​ភូមិ​ផ្សារ​ចាស់​សង្កាត់​ស្វាយ​ក្រ​វ៉ាន់ ក្រុង​ច្បារមន ផងដែរ ទើប​ថ្ងៃទី​២៣​ខែវិច្ឆិកា​ឆ្នាំ​២០១៥​នេះ លោក​អ៊ូ សំ​អ៊ួន បាន​នាំ​មន្ត្រីរាជការ​នឹង​សិស្ស​ដើរ​រើស​សំរាម​តាម​ដង​វិថី​ទូទាំង​ខេត្ត​។​
ប្រភព​ដដែល​បាន​បន្តទៀតថា តើ​លោក សួស ថុល ប្រធាន​ទីចាត់ការ​ហិរញ្ញវត្ថុ​សាលាខេត្ត​កំពង់ស្ពឺ​? ដើរ​វាស់ដី​តាម​ដង​វិថី​សួនច្បារ​អោយ​អាជីវករ​លក់ដូរ​មិន​យក​សំរាម ទៅ​ចោល​បែរជា​យក​លេស​ថ្ងៃ​២២​ខែវិច្ឆិកា​ឆ្នាំ​២០១៥ ទិវា​បរិស្ថាន​អន្តរជាតិ​នោះ​មក​ប្រើ​សិស្ស​ដែល​កំពុង​សិក្សា​បែរជា​ដើរ​រើស​សំរាម​ទៅវិញ ក្រោម​ការចោទប្រកាន់​ខា​ង​លើ​នេះ​ពី​ប្រជាពលរដ្ឋ​អ្នកយក​ព័ត៌មាន​អរិយធម៌​មិនអាច​សុំ​ការបកស្រាយ​ពី​លោក​សួស​ថុល បានទេ នៅ​ថ្ងៃ​នេះ​ដោយ​មិន​មាន​លេខ​ទូរស័ព្ទ​៕​ដោយ​សុខ​សំណាង​DSC03341 DSC03342 DSC03348

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya