ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||   

» ព័ត៌មានជាតិ » ទមិឡ​វាយ​សម្លាប់​ស្ត្រី​ចំណាស់​អាយុ​៧១​ឆ្នាំ​យក​គោ​ទៅ​ចង​អូស​សព​ចូល​ស្រែ​សង្ស័យ​រឿង​គំនុំ ​

ទមិឡ​វាយ​សម្លាប់​ស្ត្រី​ចំណាស់​អាយុ​៧១​ឆ្នាំ​យក​គោ​ទៅ​ចង​អូស​សព​ចូល​ស្រែ​សង្ស័យ​រឿង​គំនុំ ​

កំពង់ស្ពឺះ​មាន​ការភ្ញាក់ផ្អើល​មួយ​កើតឡើង​បន្ទាប់ពី​អ្នកភូមិ​ប្រទះឃើញ​ស្ត្រី​ចំណាស់​ម្នាក់​ដេកស្លាប់​ក្នុង​ស្រែ​ខាងត្បូង​ភូមិ​បន្ទាប់​ពី​បាត់​ពី​ផ្ទះ​មួយ​រសៀល​ក្រោយ​យក​គោ​ទៅ​ចប​អោយ​ស៊ី​ស្មៅ​នៅ​ចំណុច​ដី​មាន​ទំនាស់​។


ហេតុ​ការណ៍​នេះ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​៦​និង​១៥​នាទី​ល្ងាច​ថ្ងៃ​ទ​២៣​វិច្ឆិកា​២០១៥​នៅ​ចំណុច​ភូមិ​ន​រាណ៏​ឃុំ​ខ្ទុំ​ក្រាំងស្រុក​សំរោង​ទង​ខេត្ត​កំពង់ស្ពឺ​។​
បើតាម​សម្តី​លោក​ម៉ិច​ភាន់​អធិកា​រង​ស្រុក​សំរោង​ទង​បាន​អោយ​អ្នក​យក​ព័ត៏មាន​យើង​ដឹង​ថា​សព​ស្ត្រី​រងគ្រោះ​មាន​ឈ្មោះ​ទូច​ញឹក​ភេទ​ស្រី​អាយុ៧១​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​
ប្រភពពី​ក្រុមគ្រួសារ​សព​បាន​អោយដឹង​ថា​មុនពេល​បាត់​ខ្លួន​គឺ​គាត់​បាន​ដឹកគោ​ទៅ​ចង​អោយ​ស៊ី​ស្មៅ​តាំ​ពី​វេលា​ម៉ោង​១១​ព្រឹក​នៅ​ចំណុច​ដី​ទំនាស់​ខាងត្បូង​ភូមិ​ម្លេះ​ហើយក៏​បាត់​ខ្លួន​រហូតដល់​ម៉ោង​៦​ល្ងាច​ទើប​កូនស្រី​គាត់​ឈ្មោះ​ញ៉េន​ប្រទះឃើញ​ដេកស្លាប់​ក្នុង​ស្រែក្បែ​ដី​ទំនាស់​នោះ​បង្ក​ការភ្ញាក់​ផ្អើល​នេះ​។​
សព​ត្រូវបាន​នគរបាល​បច្ចេក​ទេស​ធ្វើការ​ត្រួតពិនិត្យ​ទៅ​តាម​ជំនាញ​ឃើញ​ថា​ស្ត្រិ​រងគ្រោះ​ត្រូវបាន​ឃាតករ​វាយ​នឹង​វត្ថុ​រឹង​ត្រូវ​ក្បាល​ចំនួន​៣​កន្លែង​ហើយ​ជាន់ពន្លិច​ភក់​ទៀតផង​ក្រោយ​ពិនិត្យ​ចប់​សមត្ថកិច្ច​បាន​ប្រគល់​អោយ​ក្រុម​គ្រួសារ​ទទួល​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​ក្នុងករណី​នេះ​ដែល​សមត្ថ​កិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ប៉ូ​ញ​ចាន់រិ​ទ្ឋ​ភេទ​ប្រុស​
​អាយុ​៣២​ឆ្នាំ​ដែល​ជា​កូន​គូរ​ទំនាស់​ដីធ្លី​ជាមួយ​ជនរងគ្រោះ​យក​មក​សាកសួរ​នៅ​ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ​៕​ដោយ​សុខ​សុភ័ណ្ឌ​
DSC03390 DSC03409 DSC03411 DSC03412DSC03393

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya