ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​យុវជន​៣​នាក់ រួម​នឹង​វត្ថុតាង​មួយចំនួន​

ឃាត់ខ្លួន​យុវជន​៣​នាក់ រួម​នឹង​វត្ថុតាង​មួយចំនួន​

​ខេត្តកណ្ដាល ៖ យុវជន​៣​នាក់ រួម​នឹង​វត្ថុតាង​ថ្នាំញៀន​មួយចំនួន ត្រូវបាន​កម្លាំង​អធិការ​រដ្ឋា​ន​នគរបាល​ស្រុក​ពញាឮ​ធ្វើការ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១៨​និង​៣០​នាទី​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​ថ្នល់​បត់ ឃុំ​កោះ​ចិន ស្រុក​ព​ញ​ឮ ខេត្តកណ្តាល​។​

 

​ជនសង្ស័យ​១-​ឈ្មោះ​ហ៊ុន ម៉េង​គាន់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​កម្មករសំណង់ មាន​ទី​លំ​​នៅ​ភូមិ​កើតហេតុ ។ ២-​ឈ្មោះ​ព្រំ សុរ៉ា នី ភេទ​ប្រុស អាយុ ២១​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​កម្មករ មាន​ទីលំនៅ​ភូមិ​កើតហេតុ​។ ៣-​ឈ្មោះ រ៉ា​ន់ អូន ភេទ​ស្រី​អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​កើត​​ហេតុ​។​

 

​នៅ​មុនពេល​កើតហេតុ​កម្លាំង​ជំនាញ​បានទទួល​ព័ត៌មាន​ថា ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព​ប្រើប្រាស់​ថ្នាំញៀន បើក​កម្លាំង​ជំនាញ​យុត្តិធម៌​បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ចុះបង្ក្រាប​ចាប់​ឃាត់ខ្លួន និង​វត្ថុតាង​មានដូចជា -​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា (​ម៉ា​ទឹកកក​)០១​កញ្ចប់​តូច -​ដប​ទឹក​សុទ្ធ​ឆ្នៃ​សំរាប់​ទុក​ជក់​០១ -​ដែកកេះ​០២.​មុង​ក្រុង​០១ ។

 

​បច្ចុប្បន្ន​ជ​សង្ស័យ​រួម​នឹង​វត្ថុតាង​ត្រូវបាន​បញ្ជូនមក​អធិការ​រដ្ឋា​ន​នគរបាល​ស្រុក​ពញាឮ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕;

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya