ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » បុរស​ជន​ជាតិចិន​ដេកស្លាប់ ដោយសារ​ជំងឺមហារីក​បំពង់ក

បុរស​ជន​ជាតិចិន​ដេកស្លាប់ ដោយសារ​ជំងឺមហារីក​បំពង់ក

​ខេត្តកណ្ដាល ៖ បុរស​ជនជាតិ​ចិន​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​កាលពី​វេលា​ម៉ោង​១០​និង​០០​នាទី ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ សមត្ថកិច្ច​ទទួល​ព័ត៌មាន​ម៉ោង​១៥.៤៥​នាទី​នៅ​ចំណុច​ផ្ទះ​ឈ្មោះ រ័ត្ន ស្រី​អេង​(​ត្រូវជា​ប្រពន្ធ​ជនរងគ្រោះ​) អាយុ​៣២​ឆ្នាំ​ស្ថិតនៅ ភូមិ​ព្រែ​ករាំង​១ សង្កាត់​កំពង់​សំណាញ់​ក្រុង​តាខ្មៅ​ខេត្តកណ្តាល​។​

 

​ជនរងគ្រោះ​ឈ្មោះ ជីន មីង (CHEN MIN) ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជនជាតិ​ចិន ស្នាក់នៅ​ចំណុចកើតហេតុ​ខាងលើ ។​

 

​តាម​ការបំភ្លឺ​របស់​ប្រពន្ធ​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា ខ្លួន​បាន​រៀបការ​ជាមួយគ្នា​រយៈពេល​៧​ឆ្នាំ​មកហើយ ព្រមទាំង​មានកូន​០៣​នាក់ (​ប្រុស​១​នាក់​) រហូតដល់​រយ​:​ពេល​១​ឆ្នាំ​ចុងក្រោយ ប្ដី​គាត់​មាន​អាការ​:​ក្អួត​ធ្លាក់ឈាម បាន​ទៅ​ព្យាបាល​នៅ​ប្រទេស​ចិន អស់​រយ​:​ពេល​៥​ខែ​ទើប​ត្រឡប់មកវិញ ដែល​ក​របស់​ប្ដី​គាត់​មាន​ស្នាម​ចោះ​បំពង់ខ្យល់​រួចទៅហើយ​។ លុះដល់​រយ​:​ពេល​០១​ខែ​ចុងក្រោយ​សភាព​ជំងឺ​របស់គាត់​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ឡើងៗ​(​ហូរឈាម និង​ខ្ទុះ​ត្រង់ចំណុច​ចោះ​បំពង់ក​ជាប្រចាំ​)​។

 

ការសន្និដ្ឋាន​៖ ជំនាញ​ការិយាល័យ​ខេត្ត ក្រុង រួម​និង​គ្រូពេទ្យ ជនរងគ្រោះ​ស្លាប់​ដោយសារ​ជំងឺមហារីក​បំពង់ក ។ បច្ចុប្បន្ន​សមត្ថកិច្ច​បា​ន​ប្រគល់​សព ជូន​ក្រុមគ្រួសារ​ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕
sds

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya