ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​២​គ្រឿង​និង​ម៉ូតូ​រ៉ឺម៉ក​បុក​គ្នា នៅ​ស្រុក​កៀនស្វាយ របួសធ្ងន់ -​ស្រាល

ម៉ូតូ​២​គ្រឿង​និង​ម៉ូតូ​រ៉ឺម៉ក​បុក​គ្នា នៅ​ស្រុក​កៀនស្វាយ របួសធ្ងន់ -​ស្រាល

​ខេត្តកណ្ដាល ៖ មនុស្ស​៥​នាក់ បាន​រងរបួស​ធ្ងន់​និង​ស្រាល​ក្នុង​ហេតុ​គ្រោះថ្នាក់​ចរាចរណ៍​រវាង ម៉ូតូ​២​គ្រឿង​និង​ម៉ូតូ​រ៉ឺម៉ក​បុក​គ្នា​វេលា​ម៉ោង​០៨​និង​៣០​នាទី​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ចំណុច​ន្លោះ​គីឡូម៉ែត្រ លេខ ៣៦-៣៧ ភូមិ​ជ័​ឧ​ត្ត​ម​២ ឃុំ​សំរោង​ធំ​ស្រុក​កៀនស្វាយ​ខេត្តកណ្តាល​។​

 

​នៅ​មុនពេល​កើតហេតុ​មាន​ម៉ូតូ​មួយគ្រឿង​ម៉ាកវីវ៉ា ពណ​ខ្មៅ​ស្លាក​លេខ ព្រៃវែង​1A-1077 បើកបរ​ដោយ​ឈ្មោះ​សុខ ថុ​ន ភេទ​ប្រុស អាយុ ៥៥ ឆ្នាំ​នៅ​ភូមិ​ដូង​ឃុំ​ជ្រៃ​ស្រុក​កំពង់ត្របែក​ខេត្តព្រៃវែង មុខរបរ​កសិករ​រ​បួស​ស្រាល និង​អ្នករួមដំណើរ​ឈ្មោះ ប៊ុន សាត ភេទ​ស្រី​អាយុ​៥៥​ឆ្នាំ​នៅ​ភូមិ​ជី​អក ឃុំ​ព្រៃ​ពោន ស្រុក ខេត្តព្រៃវែង​b​មុខរបរ​កសិករ​រ​បួស​ធ្ងន់ ធ្វើដំណើរ​ទិសដៅ​ភ្នំពេញ​អ្នក​លឿង មកដល់​ចំណុច​ខាងលើ​ស្រាប់​តែមាន​ម៉ូតូ C125 ពណ៌​ខ្មៅ ស្លាក​លេខ​ព្រៃវែង​1B-3658 បើកបរ​ដោយ​ឈ្មោះ​សោម ផានិត ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​នៅ​ភូមិ​ឆាំ ឃុំ​ប្រ​ធា​ត​ស្រុក​កំពង់ត្របែក​ខេត្តព្រៃវែង មុខរបរ បុគ្គលិក​អង្គការ ហេ​រ៉ូ រងរបួស​ស្រាល ធ្វើដំណើរ​ស្របគ្នា​បាន​បុក​ពីក្រោយ​បណ្តាល​ឲ្យ​ដួល ពេលនោះ​មាន​ម៉ូតូ​សង់​កូរ៉េ សណ្តោង​រ៉ី​ម៉ក​បើកបរ​ដោយ​ឈ្មោះ​ព្រីង បូរ៉ាន​ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​នៅ​ភូមិ​រាំង​ដេក​ឃុំ​គគីរ​ធំ​ស្រុក​កៀនស្វាយ​ខេត្តកណ្តាល របួសស្រាល អ្នករួមដំណើរ​ឈ្មោះ រិ​ន ថៅ​វ រ៉ា​ត​ភេទ​ប្រុស​អាយុ​០៦​ឆ្នាំ​ភូមិ​ឃុំ​ជាមួយគ្នា របួសស្រាល បាន​បុក​ម៉ូតូ​C125​ពីក្រោយ​ហើយ​កិន​ឈ្មោះ ប៊ុន​សាត បណ្តាល​ឲ្យ​របួសធ្ងន់​។ ជនរងគ្រោះ​ទាំងអស់​ត្រូវ​ញ្ជូ​ន​ទៅ​ពេទ្យ​ភ្នំពេញ ។
​ក្រោយ​កើតហេតុ​មធ្យោបាយ​គ្រោះថ្នាក់ រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក និង​បន្ត​ចាត់ការ​តាម​នីតិវិធី​៕
fsx fds fsd dfs fdsfs fssd

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya