ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » សាច់​ព្រៃ​ចំនួន​ជាង​២០០​គីឡូក្រាម រួម​នឹង​ម៉ូតូ​សម្រាប់​ប្រព្រឹត្តឹ​បទល្មើស​ចំនួន​៤​គ្រឿង ត្រូវបាន​ជំនាញ​ប្រចាំ​នៅ​តំបន់​អភិរក្ស​ជីវចម្រុះ​សីមា​ដឹកនាំ​ដោយ​លោក មាគ វុ​ឌ្ឍី ចាប់បាន​នៅ​ចំណុច​ភូមិ​ព្រះ ស្រុក​កែវ​សីមា​ ​

សាច់​ព្រៃ​ចំនួន​ជាង​២០០​គីឡូក្រាម រួម​នឹង​ម៉ូតូ​សម្រាប់​ប្រព្រឹត្តឹ​បទល្មើស​ចំនួន​៤​គ្រឿង ត្រូវបាន​ជំនាញ​ប្រចាំ​នៅ​តំបន់​អភិរក្ស​ជីវចម្រុះ​សីមា​ដឹកនាំ​ដោយ​លោក មាគ វុ​ឌ្ឍី ចាប់បាន​នៅ​ចំណុច​ភូមិ​ព្រះ ស្រុក​កែវ​សីមា​ ​

ខេត្ត​មណ្ឌល​គី​រី​៖ សាច់​ព្រៃ​ចំនួន​ជាង​២០០​គីឡូក្រាម រួម​នឹង​ម៉ូតូ​សម្រាប់​ប្រព្រឹត្តឹ​បទល្មើស​ចំនួន​៤​គ្រឿង ត្រូវបាន​ជំនាញ​ប្រចាំ​នៅ​តំបន់​អភិរក្ស​ជីវចម្រុះ​សីមា​ដឹកនាំ​ដោយ​លោក មាគ វុ​ឌ្ឍី ប្រធាន​គម្រោង​កម្មវិធី សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែល​មាន​លោក ស្វាយ សុ​វណ្ណា ជា​មេបញ្ជាការ​ក្តាប់​រួម ចាប់បាន​នៅ​ចំណុច​ភូមិ​ព្រះ ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា កាលពី​ព្រឹក​ថ្ងៃទី​២៣ វិច្ឆិកា ។ លោក​មាគ វុ​ឌ្ឍី បានឲ្យដឹងថា សត្វព្រៃ​ដែល​ជំនាញ​ចាប់បាន​នោះ ជា​សត្វ​ទន្សោង​នឹង​មាន​ទម្ងន់​២១០​គីឡូក្រាម​។​លោក​បន្តថា សាច់សត្វ​ទន្សោង​នេះ ត្រូវបាន​ក្រុម​ព្រាន់ព្រៃ​លបលួច​ដាក់​អន្ទាក់​នៅក្នុង​តំបន់​ព្រៃ​ការពារ ហើយ​នៅពេល​ប្រមាញ់​បាន​ហើយ​នោះ ពួកគេ​បាន​ពុះ​បំបែក​ជាច្រើន បំណែក​ច្រក​ក្នុង​បាវ​រួច​ធ្វើ​ការដឹកជញ្ជូន​តាមរយៈ​ម៉ូតូ​។​ជា​ចៃដន្យ​នៅពេល​ក្រុម​មន្ត្រី​ជំនាញ កំពុង​ធ្វើ​សកម្មភាព​ល្បាត ស្រាប់តែ​ប្រទះឃើញ​ក្រុម​អ្នក​ជួញដូរ​សត្វ កំពុង​ធ្វើ​ការដឹកជញ្ជូន​សាច់​ព្រៃ​ចេញពី​ព្រៃ​អភិរក្ស ដើម្បី​យកទៅ​លក់​លើ​ទីផ្សារ​។ លោក​ស្វាយ សុ​វណ្ណា មេបញ្ជាការ​ក្តាប់​រួម​បានឲ្យដឹងថា គ្រាន់តែ​ពួកគេ​(​ក្រុម​អ្នក​ប​បាញ់​សត្វ​)​ឃើញ​មន្ត្រី​ជំនាញ​ភ្លាម ក៏​ផ្តួល​ម៉ូតូ​រត់​ចូល​ព្រៃ​បាត់​ស្រមោល​តែម្តង​។​បន្ទាប់​ពី​ប្រមូលបាន​សាច់​ព្រៃ​ហើយ រួម​នឹង​ម៉ូតូ​ដែល​ជា​មធ្យោបាយ​រួចមក មន្ត្រី​ជំនាញ​បាន​ដឹក​យក​មក រក្សាទុក​នៅ​ស្នាក់ការ​អភិរក្ស រង់ចាំ​ធ្វើការ​ដុត​កម្ទេច​ចោល​នូវ​សាច់​ព្រៃ​ខាងលើ ចំណែក​ម៉ូតូ​កម្លាំង​ជំនាញ​កំពុង​ធ្វើ​ការស្រាវជ្រាវរ​ក​ម្ចាស់ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​៕ ឌឹ​ម សឿន​12270226_136807680016035_1741624838_n 12273104_136807640016039_924387528_n 12285581_136807660016037_1472022668_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya