ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ប៉េអឹម​បង្ក្រាប​ករណី​ពាក់ព័ន្ឋ​គ្រឿងញៀន​២​ករណី​ឃាត់ខ្លួន​មនុស្ស​៤​នាក់ ជនជាតិ​បរទេស​ម្នាក់ ​

ប៉េអឹម​បង្ក្រាប​ករណី​ពាក់ព័ន្ឋ​គ្រឿងញៀន​២​ករណី​ឃាត់ខ្លួន​មនុស្ស​៤​នាក់ ជនជាតិ​បរទេស​ម្នាក់ ​

ភ្នំពេញ​៖ ក្នុង រយៈពេល​តែ​មួយ​យប់​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ដូនពេញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៤​នាក់ ក្នុងនោះ​មាន​ជនជាតិ​បរទេស​ម្នាក់ ដែល​ជាប់​សង្ស័យ​ពាក់ព័ន្ឋ​ករណី​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​កន្លែង​២​ផ្សេងគ្នា ដោយ​ចាប់​យក​បាន​ថ្នាំញៀន​មួយចំនួន និង​វត្ថុតាង​ជាច្រើន​ទៀត​។​
​កម្លាំង​កងរាជអាវុធហត្ថ​បានអោយដឹងថា ករណី​ទី​១ កាលពី​វេលា​ម៉ោង​២៣:៤៥​នាទី ថ្ងៃទី​២៣.១១.២០១៥​នៅ ចំណុច​តូប​លក់​ត្រី​ក្នុង​ផ្សារកណ្តាល ផ្លូវ​១៤៨​កែង​ផ្លូវ​លេខ​៥ សង្កាត់​ផ្សារកណ្តាល​១ ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​០៣​នាក់ ករណី​ប្រេី​ប្រាស់​គ្រឿងញៀន​ដែល​ទី ១.​ឈ្មោះ ពេជ្រ រដ្ឋា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ បុគ្គលិក​អនាម័យ​ផ្សារកណ្តាល ស្នាក់នៅ​ក្នុង​ផ្សារ​កណ្តាល​
​ទី​២.​ឈ្មោះ ម៉ន សុជា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​ក្មេង​វត្ត ស្នាក់​នៅ​វត្ត​ឧណ្ណា​ឡោម
​និង​ទី​៣.​ឈ្មោះ សា កេថង ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​ម្តុំ​ទួល​សង្កែ​។​ហើយ​វត្ថុតាង​ចាប់​យក​រួមមាន ៖
-​កូនកាំបិត​ចំនួន ០៤​ដើម​
-​កាំបិត​តាំ​តោ ចំនួន​០៣​ដើម​
-​បៀ​ចំនួន ០៣​ហ៊ូរ​
-​ទូរស័ព្ទ​ចំនួន ០៣​គ្រឿង​
-​ម៉ូតូ​០១​គ្រឿង ម៉ាក​ស៊ូ​ស៊ូ​គី និច គ្មាន​ស្លាក​លេខ​
-​ថ្នាំញៀន​មួយចំនួន និង​សំភា​រះ​សំរាប់​សេព​គ្រឿងញៀន​មួយចំនួន​ផង​ដែរ​។​
​ករណី​ទី​២ កាលពី​វេលា​ម៉ោង​០១:២០​នាទី ថ្ងៃទី​២៤.១១.២០១៥ ចំនុច​ផ្លូវ​៥១​កែង​ផ្លូវ​លេខ​១៨៤ សង្កាត់​ផ្សារ​ថ្មី​៣ ឃាត់ខ្លួន​ជនសង្ស័យ ជា​ជនជាតិ​បរទេស​ម្នាក់ ករណី​ជួញដូរ​គ្រឿងញៀន មានឈ្មោះ MICHIL RYAN ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ ជនជាតិ​USA មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​ផ្លូវ​២០០ ជាន់​ទី​៤ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ​។ វត្ថុតាង​ចាប់​យក​បាន​រួម​មាន​៖
-​ក្រាម​ស​ថ្លា​ចំនួន​០២​កញ្ចប់​តូច​
-​ជញ្ជីង​ថ្លឹង ចំនួន​០១​គ្រឿង​
-​ទូរស័ព្ទ​ចំនួន​០១​គ្រឿង​៕12226930_443694129149016_3433782308768229300_n 12295466_443694182482344_5638226602619717922_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya