ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » អង្គុយ​ផឹកស្រា​៣​នាក់​បងប្អូន ឃើញ​គេ​ដើរកាត់​ពីមុខ​ហៅ​ផឹក​ជាមួយ ទាស់សម្ដី​បន្តិច​បន្តូច​ជនសង្ស័យ​ដក​កាំបិត​ចាក់​ស្លាប់​ម្នាក់ របួស​ធ្ងន់​ស្រាល​២​នាក់​ ​

អង្គុយ​ផឹកស្រា​៣​នាក់​បងប្អូន ឃើញ​គេ​ដើរកាត់​ពីមុខ​ហៅ​ផឹក​ជាមួយ ទាស់សម្ដី​បន្តិច​បន្តូច​ជនសង្ស័យ​ដក​កាំបិត​ចាក់​ស្លាប់​ម្នាក់ របួស​ធ្ងន់​ស្រាល​២​នាក់​ ​

ភ្នំពេញ​៖ បងប្អូន​បីនាក់​ផឹកស៊ី ហៅ​នាក់​ដែល​មិន​ស្គាល់​មក​ផឹក​ជាមួយ ទាស់សម្ដី​បន្តិចបន្តួច​ត្រូវ​ជនសង្ស័យ​ចាក់​ស្លាប់​ម្នាក់ និង​របួស​ធ្ងន់​ស្រាល​ពីរ​នាក់​។​
​ហេតុការណ៍​មិន​គួរ​អោយ​កើតមាន​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២០​និង​៣០​នាទី​យប់ ថ្ងៃទី​២៣ ខែ​វិឆ្ឆិកា​ឆ្នាំ​២០១៥​ចំណុច​បន្ទប់​ជួល​ក្រុម​17​ភូមិ​ព្រែក​តា​ឡុង សង្កាត់​ចាក់អង្រែ​ក្រោម​ខណ្ឌ​មានជ័យ ។​
​ជនរងគ្រោះ​ចំនួន​03​នាក់ ទី​1/​ឈ្មោះ​ទូច សំអាង ភេទ​ប្រុស អាយុ 24​ឆ្នាំ មុខរបរ​កម្មករ​
​រោងចក្រ ស្រុកកំណើត​ភូមិ ស្រមោច​ហែរ ឃុំ​ចំបក់ ស្រុក​បាទី ខេត្តតាកែវ (​ស្លាប់​)​ស្នាក់​នៅ​កន្លែងកើតហេតុ​ខាងលើ​ត្រូវ​មួយ​កាំបិត​ចំ​ឆ្អឹងជំនី​ខាងឆ្វេង ទី​2/ ឈ្មោះ ទូច សំអុល ភេទ​ប្រុស អាយុ​35​ឆ្នាំ​ត្រូវ​ជា​បង​បង្កើត​អ្នកស្លាប់​មុខរបរ​កម្មករ​រោងចក្រ​។ ស្រុកកំណើត​ភូមិ ស្រមោច​ហែរ ឃុំ​ចំបក់ ស្រុក​បាទី ខេត្តតាកែវ ស្នាក់​នៅ​កន្លែងកើតហេតុ​(​រងរបួស​)​ស្រាល​ត្រូវ​មួយ​កាំបិត​ចំ​ដោះ​ខាងឆ្វេង ទី​3​ឈ្មោះ ហ៊ីង មករា ភេទ​ប្រុស អាយុ​24​ឆ្នាំ​មុខរបរ​កម្មករ​រោងចក្រ​ស្រុកកំណើត​ភូមិ​ស្រមោច​ហែរ ឃុំ​ចំបក់ ស្រុក​បាទី ខេត្តតាកែវ​(​ស្នាក់​នៅ​កន្លែងកើតហេតុ​(​រងរបួស​ធ្ងន់​ត្រូវ​មួយ​កាំបិត​ចំ​ដោះ​ខាងស្តាំ ។​
​ប្រភព​ព័ត៌មាន​ពី​ជន​រង​ឈ្មោះ ទូច សំអុល​បាន​ប្រាប់​ដឹងថា នៅ​មុន​កើតហេតុ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ជិះ​ម៉ូតូ​ហង់​ដា​អា​យខន ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​1W.0168 មក​រក​ម្ចាស់​ផ្ទះជួល​តែ​ម្ចាស់ផ្ទះ​មិន​នៅ​ខណៈ​ពេល​ពួកគាត់​ទាំង​បី​នាក់​បងប្អូន​កំពុងតែ​អង្គុយ​ផឹក​ស្រាស​អស់​2​លី​ត​ហើយ​បាន​ទិញ​ស្រា​បៀរ​ថែម​មួយ​កេះ​ទៀត​ជន​បង្ករ​បាន​ចូល​មក​អង្គុយ​ផឹង​ជាមួយ​ដោយ​មិន​បាន​ហៅ​ផង​ហើយក៏​បាន​នាំគ្នា​និយាយ​ពី​រឿង​ប្រាក់ខែ​ជនដៃដល់​បាន​និយាយថា​ខំធ្វើការ​យូរ​ទើប​បាន​ប្រាក់ខែ​ប៉ុន​នឹង​ជនរងគ្រោះ​បាន​និយាយ​ត​ទៅ​វិញ​ថា​បើ​គ្មាន​សម្តេច​ហ៊ុន​សែន​ក៏​គ្មាន​ប្រាក់ខែ​ឡើង​ដែរ​ស្រាប់​ជនដៃដល់​និង​ជនរងគ្រោះ​ក្រោកឈរ​ទល់មុខ​ដាក់​ស្រាប់តែ​ជនដៃដល់​លូកដៃ​ចូល​ទៅក្នុង​ហោប៉ៅ​ដក​កាំបិត​ចាក់​មួយ​កាំបិត​ត្រូវ​ចំ​ឆ្អឹងជំនី​ខាងឆ្វេ​ស្លាប់​មុន​ពេល​បញ្ជូនដ​ល់​មន្ទី​ពេទ្យ​បន្ទាប់មក​ក៏​បន្ថែម​ចាក់ទៅលើ​បុរស​ពី​នាក់​ទៀត​បណ្តាល់អោយ​រង​របួសធ្ងន់​និង​ស្រាល​ក្រោយពី​បង្ករ​ហេតុ​ជនដៃដល់​បាន​ឡើង​ជិះ​ម៉ូតូ​ម៉ាក់​អា​យខន រត់​មក​ចូល​ផ្ទះសំណាក់​យីហោ​ម្លិះ​មាស​ចូល​ទៅ​ខាង​ក្នុង​បាត់ស្រមោល ទើប​ធ្វើឲ្យ​មាន​ការផ្អើលទាំង​សមត្ថកិច្ច​និង​ប៉េអឹម​ខណ្ឌ​មានជ័យ​ឡោមព័ទ​ឆែកឆេ​រក​គ្រប់​ច្រកល្ហក់​គ្រប់​បន្ទប់​ផ្ទះសំណាក់​តែ​ចាប់​ជន​បង្ក​រក​មិន​បានឲ្យ​៕
12107725_443699855815110_1546079983641930859_n 12274467_443699885815107_2663380582700441622_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya