ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ជម្លោះ​កម្មករសំណង់​វាយ​សន្លប់​ភាគី​ម្ខាង រត់គេច​ខ្លួន​សាច់ញាតិ​ជនរងគ្រោះ​រកឃើញ​ដេញចាប់ ​

ជម្លោះ​កម្មករសំណង់​វាយ​សន្លប់​ភាគី​ម្ខាង រត់គេច​ខ្លួន​សាច់ញាតិ​ជនរងគ្រោះ​រកឃើញ​ដេញចាប់ ​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៥​ព្រឹក ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ ការឃាត់ខ្លួន​ជន​បង្ក​នោះ បាន​ធ្វើ​ឡើយ​នៅ​ចំណុច​ផ្ទះល្វែង​កំពុង​សាងសង់ តាម​បណ្ដោយ​ផ្លូវ​២០០២ ស្ថិតក្នុង​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​
​តាម​សំដី​ជនរងគ្រោះ​ឈ្មោះ ងួន ច័ន្ទ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករសំណង់ ស្រុកកំណើត​នៅ​ខេត្ត​ស្វាយរៀង បាន​ប្រាប់ថា មុន​ដំបូង​នៅ​យប់​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៥ ម៉ោង​ប្រហែល​១០​យប់​រូបគេ​បាន​ឡើង​ទៅ​ដេក​នៅ​ជាន់​លើ ក្នុង​ការដ្ឋាន​សំណង់​។ ពេលនោះ​ស្រាប់តែ​ជន​បង្ក​មាន​គ្នា​ចំនួន​២​នាក់ បាន​ព្រួត​វាយ​សង្គ្រប់​លើ​ខ្លួន​រហូត​សន្លប់ ដោយ​មិន​ដឹង​មូលហេតុ ហើយក៏​បាន​នាំគ្នា​រត់គេច​ខ្លួន​បាត់​អស់​។​
​ប្រភព​បន្ដថា លុះ​វេលា​ទៀបភ្លឺ​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ បងប្រុស​របស់​ជនរ​ង​គ្រោះ ក៏​បាន​រក​ឃើញ​ជន​បង្ក ហើយ​ក៏​នាំ​គ្នីគ្នា​ចាប់​ជន​បង្ក​ឲ្យ​សមត្ថកិច្ច​តែម្ដង​។​
​ជនបង្ក​ឈ្មោះ ប៉ែ លិន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ និង​ឈ្មោះ ហុង ស៊ីធន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ បាន​បដិសេធ​នៅពេល​ឃាត់ខ្លួន​ភ្លាមៗ​នោះ​ថា ខ្លួន​មិន​បាន​វាយ​ជនរងគ្រោះ​នោះទេ និង​ចោទ​ថា ជនរងគ្រោះ​ទៅ​វិញ​ទេ​បាន​លួច​ទូរស័ព្ទ​ខ្លួន និង​វាយ​គេ​២-៣​ដៃ​ទៀត​។ តែ​ពេល​មកដល់​ប៉ុស្តិ៍នគរបាល ជនសង្ស័យ​ទាំង​ពីរ​នាក់​បែរជា​សារភាព​វិញ​ថា ពួកគេ​ពិតជា​បាន​ព្រួត​វាយ​ជន​រងគ្រោះ​មែន ដោយសារ​ខឹង​បន្តិចបន្តួច​៕11_23_2015_08_22_19cab34

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya