ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » សាំ​យ៉ុង​បើក​បុក​ម៉ូតូ​ឌ្រី​ម ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់

សាំ​យ៉ុង​បើក​បុក​ម៉ូតូ​ឌ្រី​ម ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់

​កំពង់ស្ពឺ ៖ យុវជន​ម្នា​ក់បាន​ស្លាប់ និង​ម្នាក់ទៀត​បាន​រងរបួស​ធ្ងន់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​មួយ​បាន​កើតឡើង​កាលពី​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ លើផ្លូវ​ជាតិ​លេខ​៤ គីឡូម៉ែត្រ​លេខ​៤២-៤៣ ចំណុច​ភូមិ​ចំបក់ ឃុំ​វល្លិ​សរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បង្កឡើង​ដោយ​រថយន្ត​១​គ្រឿង​ម៉ាក​សាំ​យ៉ុង ពណ៌​លឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 2Q.2722 បើកបរ​ដោយ​ឈ្មោះ​ឈុំ ប្រាក់ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ជើង​ដឹក ឃុំ​ប្រាំ​យ៉ាង ស្រុក​ស្រី សន្ធរ ខេត្តកំពង់ចាម ធ្វើដំណើរ​មក ពី​ទិស​លិចទៅ​កើត បាន​បុក ម៉ូតូ ១​គ្រឿង​ម៉ាក​ហុងដា​C125​សេរី​2015 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កំពង់ស្ពឺ 1G.1418 ជិះ​គ្នា​មិន​ស្គាល់ឈ្មោះ បណ្ដាល​ឲ្យ​អ្នកជិះ​ម៉ូតូ​ស្លាប់​1​នាក់ របួសធ្ងន់​១​នាក់ បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ខេត្ត កំពង់ស្ពឺ​។​

 
​ចំណែក​អ្នកបើករថយន្ត បាន​ចុះ​រត់​គេចខ្លួនបាត់ ដោយ​ឃើញ​មាន​អ្នកស្លាប់​និង​រងរបួស​យ៉ាងធ្ងន់ធ្ងរ​។ អ្នកបើកបរ​ត្រូវបាន​អ្នកជិះរថយន្ត​នោះ បាន​ប្រាប់​ឈ្មោះ​ដល់​សមត្ថកិច្ច ទើបបាន​ស្គាល់​នេះ​។​

 
​បច្ចុប្បន្ន​ទាំង​រថយន្ត​និង ម៉ូតូ​ខូច​កម្រិត​ស្រាល ត្រូវបាន​នាំយកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង រង់ចាំ​ដោះស្រាយ​គ្នា​តាមផ្លូវ​ច្បាប់​៕

dfdd fdd

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya