ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ចាប់ខ្លួន​បុរស​ម្នាក់ ករណី​ហិង្សា​ដោយ​ចេតនា​ ​

ប៉ូលិស​ចាប់ខ្លួន​បុរស​ម្នាក់ ករណី​ហិង្សា​ដោយ​ចេតនា​ ​

ភ្នំពេញ​៖ កាលពី​ថ្ងៃ​ទី 22​ខែ​11​ឆ្នាំ​2015 ម៉ោង 18​និង​50​នាទី​យប់  នៅ​ចំណុច​មុខ វត្ត​ជ្រោយ​អំពិល ផ្លូវ​បេតុង ភូមិ​ជ្រោយ​អំពិល​សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ ភ្នំពេញ​។​
​ជនរងគ្រោះ​ឈ្មោះ ស៊ីន ពី​ទូ ភេទ ប្រុស អាយុ 30​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅ ភូមិ​តា​ព្រហ្ម សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ​។​
​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ ភេទ ប្រុស អាយុ 23​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាង​ផ្សា​ដែក ស្នាក់នៅ ភូមិ ស្វាយ​តា​អុក​2 សង្កាត់ វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ​។​
មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​មក​អង្គុយលេង​នៅ​ចំណុចកើតហេតុ​ខាងលើ ស្រាប់តែ​មាន​ជនសង្ស័យ​បួន​នាក់ ឈ្មោះ​ស៊ីន ពី​ទូ ឈ្មោះ​ដូច ឈ្មោះ រ៉ូ និង​ឈ្មោះ​ភីង​ដុង ជិះ​ម៉ូតូ​2​គ្រឿង​ម៉ាកធូ​ឌេ និង​ម៉ា​កនិច​ពណ៌​ស ពាក់​ស្លាក លេខ ភ្នំពេញ 1DD-3506 មក​រករឿង​ជនរងគ្រោះ​រួច​យក​ដាវ​ទៅ​កាប់​ជនរងគ្រោះ​ចំ​ផ្ទៃមុខ​មួយ​ដាវ រួច​ជនសង្ស័យ គេចខ្លួន ត្រូវបាន​សមត្ថកិច្ច​យើង ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ស៊ីន​ពី​ទូ ដកហូត​បាន ដាវ​1​និង​ម៉ូតូ មួយគ្រឿង​ម៉ា​កនិច​នាំយកមក​ទីស្នាក់ការ ប៉ុស្តិ៍ ធ្វើការ​សាកសួរ ។​
​បច្ចុប្បន្ន​ជនសង្ស័យ រួម​និង​វត្ថុតាង បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ ដើម្បី​ចាត់ការ​តាម​នីតិវិធី ។ រីឯ​ជនរងគ្រោះ​ទៅ​ព្យាបាល​នៅ​ពេទ្យ​រុស្សី ៕12106720_1632783880304065_7642054759611142486_n 12226933_1632783900304063_4598346449207289165_n 12289696_1632783853637401_5923423665991745037_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya