ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ហ៊ាន​បើក​មុង​ចូល​ទៅ​ដេក​លេង​ជាមួយ​នាង​ក្រមុំ បងប្រុស​មក​ទាន់​កាប់​៤​ប៉័ង​តោ​ ​

ហ៊ាន​បើក​មុង​ចូល​ទៅ​ដេក​លេង​ជាមួយ​នាង​ក្រមុំ បងប្រុស​មក​ទាន់​កាប់​៤​ប៉័ង​តោ​ ​

ភ្នំពេញ ៖ បុរស​ម្នាក់ ត្រូវ​កម្លាំង​សមត្ថកិច្ច នគរបាល​ប៉ុស្តិ៍​ទឹកថ្លា ចាប់​ឃាត់ខ្លួន បន្ទាប់ពី​យក​កាំបិត កាប់​បុរស​ម្នាក់ ដែល​ថ្លើមធំ​ហ៊ាន បើក​មុង​ចូលទៅ​ដេក លេង​លើ​គ្រែ ជាមួយ​ប្អូនស្រី​ក្រមុំ របស់ខ្លួន បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល កាលពី​វេលា​ម៉ោង​២០ យប់​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅក្នុង​ការដ្ឋាន សំណង់​អ័រគី​ដេ មាន​ទីតាំង​ជាប់ ផ្លូវ​លេខ​២០០៤ ក្នុង​ភូមិ​ត្រពាំង​ឈូក ក្រុមទី​៣ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​
​ជនបង្ក​ដែល​ត្រូវ​សមត្ថកិច្ច ចាប់វាយ​ខ្នោះ ឈ្មោះ ចាន់ ធី អាយុ ៥៥​ឆ្នាំ មុខរបរ​កម្មករសំណង់ ស្នាក់នៅ​ក្នុង ការដ្ឋាន​សំណង់ ចំណុច​កន្លែងកើតហេតុ ហើយ​ចំណែក បុរស​ម្នាក់​ទៀត ដែល​រងរបួស​នោះ ឈ្មោះ សង់ សុវណ្ណ​ដា អាយុ ៣០​ឆ្នាំ មុខរបរ​ជាងសំណង់ ផ្នែក​លាបថ្នាំ ក្នុង​ក្រុមហ៊ុន ជាមួយគ្នា​។ នៅ​មុនពេល​កើតហេតុ ភាគី​ឈ្មោះ ចាន់ ធី បាន​ដើរ​ទៅ​ពិនិត្យមើល និង​មានបំណង ទៅ​និយាយ​លេង ជាមួយ​ប្អូនស្រី​ឈ្មោះ ស្រីមុំ ដែល​ធ្វើ​កម្មករ សំណង់​ដែរ​។
​ពេលទៅដល់ ឃើញ​ឈ្មោះ សេង សុវណ្ណ​ដា កំពុង​ដេក​លើ​គ្រែ ជាមួយ​ប្អូនស្រី​ខ្លួន ធ្វើឲ្យ​មាន​អារម្មណ៍​ខឹង ក៏​ស្ទុះ​ទៅ​ទាញ កាំបិតបុ័នតោ ចូល​មក​កាប់​ឈ្មោះ សង់ សុវណ្ណ​ដា បណ្ដាលឲ្យ​រងរបួស​ធ្ងន់ និង​បង្ក​ការភ្ញាក់ផ្អើល​តែ​ម្តង​។ ក្រោយពេល​កើតហេតុ សមត្ថកិច្ច​នគរបាល ប៉ុស្តិ៍​ទឹកថ្លា បាន​ទៅ​ជួយ​អន្តរាគមន៍ ចាប់​ឃាត់ខ្លួន​ជនបង្ក យក​មក​សួរនាំ និង​កសាង​ឯកសារ បញ្ជូនទៅ​តុលាការ ហើយ​ដោយឡែក ជនរងគ្រោះ មាន​ស្នាមរបួស​ចំនួន ៤​កន្លែង ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ ភ្លាមៗ​ផងដែរ​៕12274771_1012399378819295_1428314152750841145_n 12299233_1012399395485960_749581945421112026_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya