ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » រថយន្ត​ដឹក​ភេសជ្ជៈ​រេ​ចង្កូត​ក្រឡាប់​ផ្អើល​ទាំង​ថ្ងៃ​

រថយន្ត​ដឹក​ភេសជ្ជៈ​រេ​ចង្កូត​ក្រឡាប់​ផ្អើល​ទាំង​ថ្ងៃ​

​រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ភេសជ្ជៈ​ក្រុមហ៊ុន​ឡោ​ម៉េង​ហួត បាន​បើក​រេ​ចង្កូត​ក្រឡាប់​ដេក​ស្តូក​នៅតាម​ផ្លូវ​៥៩៨ ក្នុងភូមិ​ទី​៤ សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌ​ប្ញ​ស្សី​កែវ កាលពី​វេលា​ម៉ោង​១២ និង​១០​នាទី​។​

 

​ប្រភព​បានឱ្យដឹងថា មុនពេល​កើតហេតុ​រថយន្ត​បាន​ដឹក​ភេសជ្ជៈ​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ​២R០៣០០ បើក​ចេញពី​ក្រុមហ៊ុន​ក្នុង​គោលបំណង​យកទៅដាក់​ឱ្យ​ម៉ូយ​នៅ​ស្រុក​ឧដុង្គ ដោយមាន​អ្នកបើកបរ រួមទាំង​អ្នករួមដំណើរ​ចំនួន​៣​នាក់​ទៀត​។ ពេលធ្វើ​ដំណើរ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​ជួប​គ្រោះថ្នាក់​ក្រឡាប់​តែម្តង ខណៈនោះ​មាន​រថយន្ត​ដឹក​ស៊ីម៉ង់ត៍​មួយគ្រឿង​ទៀត​បើក​មកដល់​កន្លែងកើតហេតុ​បានគេច​រថយន្ត​ដែល​ក្រឡាប់​ធ្វើឱ្យ​ជាប់ផុង​ទៅមុខ​លែងរួច​បង្ក​ឱ្យ​កកស្ទះ​ចរាចរណ៍​ផងដែរ​។ តាម​ការ​ឲ្យ​ដឹង​ពី​ព្រូ​រថយន្ត​ថា ការ​ក្រឡាប់​នេះ​បណ្តាលមកពី​ពួកគេ​ប្រឡែង​គ្នា​ទាញ​ចង្កូត​ជាន់​ហ្វ្រាំង​ក្រឡាប់​តែម្តង​៕
sfds

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya