ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » រថយន្ត​នឹង​ម៉ូតូ បណ្តាល​ឲ្យ​យុវជន​ម្នាក់​ស្លាប់ ​

រថយន្ត​នឹង​ម៉ូតូ បណ្តាល​ឲ្យ​យុវជន​ម្នាក់​ស្លាប់ ​

រតនគិរី​៖ ករណី​រថយន្ត​បុក​ម៉ូតូ​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៦.០០​នាទី​យប់ ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៥ ត្រង់​ចំណុច​មុខ​សាលាស្រុក​ថ្មី​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦ ស្តិតនៅ​ភូមិ​លំផាត់ ឃុំ​ជ័យ​ឧត្តម ស្រុក​លំផាត់ ខេត្ត​រតនគិរី ។​យុវជន​រងគ្រោះ​មាន​ឈ្មោះ ច​ន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករសំណង់ មាន​ទីលំនៅ​ខេត្តតាកែវ ជិះ​ម៉ូតូ​ម្នាក់ឯង ម៉ាក​សង់​សេរី​ចាស់ ពណ៍​ព្រីង​ទុំ អត់​ស្លាក​លេខ ចេញពី​សាលាស្រុក​ថ្មី ក្នុង​ទិសដៅ​ពី​កើត​មក​លិច លុះ​មកដល់​ផ្លូវ​កៅស៊ូ ក៏​ភ្ញាក់​នឹង​រថយន្ត​កំពុង​ធ្វើ​ចរាចរណ៍​តាម​បណ្តោយ​ផ្លូវជាតិ ក៏​បុក​ចំ​ពីមុខ​យ៉ាង​ពេញទំហឹង​តែម្តង បណ្តាលឲ្យ​ជនរងគ្រោះ​បោកក្បាល​នឹង​ផ្លូវជាតិ​របួសធ្ងន់ប​ញ្ជូ​ន​ទៅ សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ខេត្ត តែ​អកុសល​យុវជន​ម្នាក់​នេះ ក៏​បាន​ស្លាប់​តែម្តង ។​
​លោក​បន្តថា រថយន្ត​ម៉ាក​កូរ​ឡា ពណ៍​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ ២B.៤២៩៤ ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន​ត្រង់​ចំណុច​កើតហេតុ​ខាងលើ ក៏​បុក​យ៉ាង​ពេញទំហឹង អ្នកបើកបរ​រថយន្ត​បាន​រត់គេចខ្លួន​បាត់ស្រមោល​បន្សល់​ទុក​រថយន្ត​នៅ កន្លែងកើតហេតុ ។ ក្រោយពី​កើតហេតុ សមត្តកិច្ច​នគ​បាល​មូលដ្ឋាន​មក​វាស់វែ​ង​យក​រថយន្ត និង​ម៉ូតូ​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគ​បាល​ស្រុក​លំផាត់​រង់ចាំ ដោះស្រាយ​ពេល​ក្រោយ ។ ចំណែក​សាកសព រង់ចាំ​ក្រុមគ្រួសា​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕des1 des-21

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya