ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ‪‎​ឡាន​កូរ៉េ​បុក​ម៉ូតូ​Scoopy​ពីក្រោយ នារី​២​នាក់​របួសធ្ងន់​និង​ស្រាល​

‪‎​ឡាន​កូរ៉េ​បុក​ម៉ូតូ​Scoopy​ពីក្រោយ នារី​២​នាក់​របួសធ្ងន់​និង​ស្រាល​

​រាជធានី​ភ្នំពេញ​៖ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កាលពី​វេលា​ម៉ោង​៥​និង​០០​នាទី​ល្ងាច ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ នៅ​ផ្លូវ​សួនច្បារ​ខាងមុខ​សួន​កំសាន្ត​ឌ្រ៊ី​ម​លែ​ន សង្កាត់​ចតុមុខ ខណ្ឌដូនពេញ បង្កឡើង​ដោយ​រថយន្ត​កូរ៉េ​មួយគ្រឿង ពណ៌​ខៀវ ស្លាក​លេខ ឆ​-2290 ភព​2 បើក​ទៅបុក​ពីក្រោយ​ពេញទំហឹង ហើយ​កិន​ពីលើ​ម៉ូតូ​ស្កុប​ពី ពណ៌​ស លាយ​ខៀវ ស្លាក​លេខ ភ្នំពេញ​1CC-2139 បណ្ដាល​ឲ្យ​នារី​២​នាក់​រងរបួស​ធ្ងន់​ម្នាក់​សន្លប់​ស្ដូកស្ដឹង និង​ម្នាក់ទៀត​របួសស្រាល​។

 

​ភ្លាមៗ​នោះ​រថយន្ត​កូរ៉េ​ព្យាយាម​បើក​រត់គេច​ពី​កន្លែងកើតហេតុ តែ​ត្រូវបាន​ប្រជាពលរដ្ឋ​ជួយ​យក​ម៉ូតូ​ជិះ​ដេញតាម​រហូត​ឃាត់​ឡាន​បាន​នៅ​ចំណុច​មុខ​មន្ទីរពេទ្យ​គន្ធបុប្ផា​២ ខាងត្បូង​ព្រះបរមរាជវាំង​។ នារី​រងគ្រោះ​ទាំងពីរ ម្នាក់​របួសធ្ងន់​បាក់​ចង្កេះ​និង​ភ្លៅ​ខាងស្តាំ និង​ម្នាក់ទៀត​របួសស្រាល​ទេ​ត្រូវបាន​ដឹកបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​៕

fdsss df dfsd

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya