ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» ព័ត៌មានជាតិ » ចូលរួម​កំដ​បុណ្យសព សង្ស័យ​ពុល​ស្រាស បណ្តាលឲ្យ​មនុស្ស​២​នាក់​ស្លាប់ និង​ជា​ច្រើន​នាក់​កំពុង​ជួយសង្គ្រោះ ​

ចូលរួម​កំដ​បុណ្យសព សង្ស័យ​ពុល​ស្រាស បណ្តាលឲ្យ​មនុស្ស​២​នាក់​ស្លាប់ និង​ជា​ច្រើន​នាក់​កំពុង​ជួយសង្គ្រោះ ​

ក្រចេះ ៖ នៅ​ថ្ងៃ​ទី​២៣ វិច្ឆិកា ឆ្នាំ​២០១៥​នេះ អាជ្ញាធរ​ស្រុក​បាន បង្កើត គណៈ​ក​ម្មាកធិកា​រ ដើម្បី​ធ្វើ​កោសល្យវិច្ច័យ​លើ​ម្ហូប​-​អារ​ហារ និង​ស្រាស​ក្រោយ​ពី​សង្ស័យថា ការស្លាប់​របស់​អ្នក ភូមិ​ចំនួន​២​នាក់ បណ្តាលមកពី​សារធាតុ​ពុល​។​
​យ៉ាងហោច​មាន​អ្នកភូមិ​ចំនួន​២​នាក់ រស់នៅ​ក្នុង​ភូមិ​ចារ​ថ្នោល ឃុំ​សំបូរ ស្រុក​សំបូរ ត្រូវបាន​ស្លាប់​ជា​បន្តបន្ទាប់ ក្នុង​អំឡុង​រយៈពេល​២​ថ្ងៃ​ជាប់ៗ និង​ក៏​មាន​អ្នកភូមិ​ជាង​២០​នាក់ កំពុងតែ​ស្ថិត​ក្នុង​ការសង្គ្រោះ ពី​ក្រុមគ្រូពេទ្យ​ក្រោយ​ពី​អ្នកភូមិ​ទាំង​ចំនួន​ជាង​៣០​នាក់ រស់នៅ​ក្នុង​ភូមិ​ខាងលើ​បាន​កើត​មាន​អការៈ​ក្អួតចង្អោរ វិលមុខ ទន់ដៃទន់ជើង ស្រវាំងភ្នែក​។​
​អការៈ​របស់​អ្នកភូមិ​កើតមាន​បែប​នេះ បាន​ឡើង​មាន​ក្រោយ​ពេល​ដែល​ពួកគាត់​ទាំងអស់គ្ នា​បាន​ទៅ​ចូល រួម​កំដរ​បុណ្យសព​មួយ​ក្នុងភូមិ និង​ក៏​បាន​នាំគ្នា​ហូបចុក ផឹក​ស្រាស កំដរ​រោងបុណ្យ​កាលពី​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៥​។​
​នគរបាល​ស្រុក​សំបូរ បាន​និយាយថា ក្រៅពី​មាន​អ្នកភូមិ​ពីរ​នាក់​បាន​ស្លាប់ បន្ទាប់​ពី កើត​មាន​អការៈ​ធ្ងន់ធ្ងរ ក្អួតចង្អោរ វិលមុខ​ស្រវាំងភ្នែក ទន់​ដៃ​ជើង ក៏​មាន​អ្នកភូមិ ស្រី​-​ប្រុស ចំនួន​ជាង​២០​នាក់​ទៀត ក៏​ត្រូវបាន​នាំ មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​និង​មណ្ឌល​សុខភាព​ក្នុងនោះ​មាន​ពីរ​នាក់​កំពុង​តែ ស្ថិតក្នុង​សភាព​ធ្ងន់ធ្ងរ​។​
​បុរស​ទាំង​ពីរ​នាក់​ដែល​បាន​ស្លាប់​មានឈ្មោះ ប៉ែន ផា​ង អាយុ​៤៥​ឆ្នាំ រស់នៅ​ក្នុងភូមិ ចារ​ថ្នោល ឃុំ​សំបូរ ស្រុក​សំបូរ ត្រូវបាន​ស្លាប់​កាលពី​ថ្ងៃ​ទី​២១ ខែវិច្ឆិកា បន្ទាប់ពី​មក​ពី​ចូល រួម​កំដរ បុណ្យសព​និង​បាន​ផឹក​ស្រាសរ ជាមួយ​អ្នកភូមិ​ដ៏ទៃទៀត​បាន​រយះពេល​មួយ ថ្ងៃ​រួច​មក​។​
​បុរស​ម្នាក់​ទៀត​ឈ្មោះ ឈឺ​ម ឆោម អាយុ​៣០​ឆ្នាំ រស់នៅ​ក្នុងភូមិ​ជាមួយគ្នា​បាន ស្លាប់​នៅ​ថ្ងៃទី​២២ ខែវិច្ឆិកា ក្រោយ​ពី​ផឹក​ស្រាសរ កំដរ​បុណ្យ​សព​បាន​រយះពេល​២​ថ្ងៃ​។​
​នៅ​ថ្ងៃ​ចូលរួម​កំដរ បុណ្យសព កាលពី​ថ្ងៃ​ទី​២០ ខែវិច្ឆិកា មាន​អ្នកភូមិ​ជាច្រើន​នាក់​ចូលរួម ។ ក្នុងនោះ​មាន​អ្នកភូមិ​ចំនួន ជាង​៣០​នាក់ បាន​ផឹក​ស្រាសរ​កំដរ​បុណ្យ​។ ហើយ​បន្ទាប់​ពី​ផឹក​អ្នកភូមិ​ទាំងនោះ បានកើត មាន​អការៈ​ក្អួតចង្អោរ វិលមុខ ស្រវឹង​ភ្នែក រហូត​ឈាន​ឲ្យស្លាប់​។​
​អធិការ​នគរ​រង​នគ​បាល​ស្រុក​សំបូរ លោក ឈិន សំបូរ បានឲ្យដឹងថា នៅ​មាន​អ្នកភូមិ ជាច្រើន​នាក់​ទៀត កំពុងតែ​មាន​អ​ការៈវិល​មុខ ទន់ដៃទន់ជើង ក្អួត ស្រវាំងភ្នែក​ក្នុងនោះ មាន​ពីរ​នាក់ ស្ថិត​ក្នុង​អការៈ​ធ្ងន់ធ្ងរ​និង ក៏​កំពុងតែ​នាំមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ និង​មួយចំនួន ទៀត​កំពុង​សម្រាក​នៅ មណ្ឌល​សុខភាព​ស្រុក​។ បន្ទាប់ពី​មាន​ករណី​មនុស្ស​ស្លាប់​នេះ អាជ្ញាធរ ស្រុក​បាន​បង្កើត​គណៈកម្មាកា​រ ដើម្បី​ត្រួតពិនិត្យ​មើល​លើ​ស្រា​និង​ម្ហូបចំណី​អារ​ហារ​ដើម្បី ស្វែងរក​មូលហេតុ ព្រោះ​អាការៈ​របស់​ជនរង​គ្រោះ​ទាំងអស់​ត្រូវ​បាន​សមត្ថ​កិច្ច​សន្និដ្ឋានថា អាច​បណ្តាល​មក​ពីសារ​ធាតុ​ពុល​៕
Hong-0740 Hong-0741 Hong-0744 Hong-0745

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya