ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||   

» Breaking News, ព័ត៌មានជាតិ » ប្រធាន​ទីចាត់ការ​ហិរញ្ញវត្ថុ​សាលាខេត្ត​កំពង់ស្ពឺ យក​ផ្លូវ​ជួល​អោយ​អាជីវករ​លក់ដូរ រួច​យក​សិស្ស​ដើរ​រើស​សំរាម

ប្រធាន​ទីចាត់ការ​ហិរញ្ញវត្ថុ​សាលាខេត្ត​កំពង់ស្ពឺ យក​ផ្លូវ​ជួល​អោយ​អាជីវករ​លក់ដូរ រួច​យក​សិស្ស​ដើរ​រើស​សំរាម



​កំពង់ស្ពឺ​៖ លោក​សួស ថុល ប្រធាន​ទីចាត់ការ​ហិរញ្ញវត្ថុ​សាលាខេត្ត​កំពង់ស្ពឺ យក​ដង​វិថី​ទៅ​ជួល​អោយ​អាជីវករ​លក់ដូរ ហើយ​ពង្រាយ​សំរាម​តាម​ដង​វិថី​រួច​នាំ​សិក្សា​សាលា​ដែល​សិក្សា​កំពុង​សិក្សា ដើរ​រើស​សំរាម​។​
​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ​បាន​និយាយ​ចំ ៗ​ថា​លោក​សួស ថុល ប្រធាន​ទីចាត់ការ​ហិរញ្ញវត្ថុ​ខេត្ត​បាន​យក​ដង​វិថី​សាធារណៈ​ជួល​អោយ ក្រុម​អាជីវករ​ក្នុង​១​មួយ​កន្លែង​ក្នុង​១​ថ្ងៃ​៨០០០០​ម៉ឺន​រៀល ដោយ​រូបគាត់​ដើរ​វាស់ដី​តាម​ដង​វិថី​និង​សួន​មុខ​សាលាខេត្ត​បិទ​ទាំង​ផ្លូវ​ទៅ ភូមិ​ផ្សារ ចាស់​សង្កាត់​ស្វាយ​ក្រ​វ៉ាន់ ក្រុង​ច្បារមន ផងដែរ​។​
​ហើយ​ព្រឹក​ថ្ងៃទី​២៣​ខែវិច្ឆិកា​ឆ្នាំ​២០១៥​នេះ​លោក​អ៊ូ សំ​អ៊ួន អភិបាលខេត្ត​កំពង់ស្ពឺ ដោយ​មាន​ការផ្តល់​យោបល់​ពី​លោក​សួស ថុល បាន​នាំ​មន្ត្រីរាជការ​នឹង​សិស្សសាលា​ដើ​រើស​សំរាម​តាម​ដង​វិថី​ទូទាំង​ខេត្ត ។​
​ប្រភព​ដដែល​បាន​បន្តទៀតថា​តើ​លោក​សួស​ថុល ប្រធាន​ទីចាត់ការ​ហិរញ្ញវត្ថុ​សាលាខេត្ត ដើ​រវាស់ ដី​តាម​ដង​វិថី​សួនច្បារ​អោយ​អាជីវក​លក់ដូរ​បាន​ប្រាក់ ហើយ​ម៉េច​មិន​យក​សំរាម​ទៅ​ចោល​បែរជាយក លេស​ថ្ងៃ​២២​ខែវិច្ឆិកា​ឆ្នាំ​២០១៥​ទិវា​បរិស្ថាន​អន្តរជាតិ​នោះ​មក​ប្រើ សិស្ស​ដែល​កំពុង​សិក្សា​បែរជា​ដើរ​រើស​សំរាម​ទៅវិញ​។​
​ទាក់ទង​ព័ត៌មាន​នេះ អ្នកយកព័ត៌មាន​យើង​មិនអាច​សុំ​បំភ្លឺ​ការបកស្រាយ​ពី​លោក​សួស​ថុល បាន​ទេ​នៅ​ថ្ងៃនេះ​ដោយ​ទូរស័ព្ទ​មិន​ចូល ។ ព័ត៌មាន​បន្ថែម​ស្តីពី​ការចាយ​ថវិកា​មិន​ត្រឹមត្រូវ​របស់​សាលា ខេត្ត​កំពង់ស្ពឺ ដែល​ប្រព្រឹត្ត​ដោយ​លោក​ប្រធាន​ទីចាត់ការ​ហិរញ្ញវត្ថុ សួស ថុល និង​បន្ត​ផ្សាយ​នៅ វគ្គ​ក្រោយ ៕

DSC03332 DSC03341 DSC03342 DSC03343 DSC03346

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya