ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ផ្តល់​អណ្តូង​ទឹកស្អាត​ចំនួន​១០ ទៀត​ដល់​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​កោះ​ញែក​

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ផ្តល់​អណ្តូង​ទឹកស្អាត​ចំនួន​១០ ទៀត​ដល់​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​កោះ​ញែក​

មណ្ឌលគិរី​៖​នៅ​ថ្ងៃ​ទី ២២​ខែវិច្ឆិកា​ឆ្នាំ​២០១៥​នេះ នៅ​ភូមិ​អរ​បួន ឃុំ​អរ​បួន​លើ ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី បាន​ប្រារព្ធ​ពិធី​ប្រគល់​ទទួល​អណ្តូង​ទឹកស្អាត​ជូន​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​កោះ​ញែក​ចំនួន​១០​អណ្តូង ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ។ ពិធី​នេះ​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព ឯកឧត្តម អ៊ុយ សំអាត នាយក នាយកដ្ឋាន​គ្រោះមហន្តរាយ​កាកបាទក្រហមកម្ពុជា អមដំណើរ​ដោយ ឯកឧត្តម ស្វាយ សំ​អ៊ាង ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត លោក ឡុង វិបុល នាយក​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត និង​សមាជិក សមាជិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ជាច្រើន​នាក់​ផង​ដែរ ។ នៅក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម អ៊ុយ សំអាត នាយក នាយកដ្ឋាន​គ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើរ​សួរសុខទុក្ខ​ពី សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ដែល​ជានិច្ចកាល សម្តេច​តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​នៅ​គ្រប់ទិសទី ដោយ​មិន​ប្រកាន់​និន្នាការ នយោបាយ សាសនា ឫ​ពណ៌​សម្បុ​ល​នោះឡើយ​។ ឯកឧត្តម​បាន​បន្ថែមទៀតថា ដោយសារ សម្តេច​ប្រធាន មើលឃើញ​បងប្អូន​ខ្វះខាត​ទឹក សម្រាប់​ប្រើប្រាស់ ហើយ​ត្រូវ​ទៅរក​ទឹក​នៅ​ទី​ឆ្ងាយ ហេតុ​នេះ​សម្តេច​សម្រេច​ផ្តល់​អណ្តូង​ទឹកស្អាត​នៅ​ក្នុង​សហគមន៍​បងប្អូន ដើម្បី​មាន​ទឹក​ប្រើប្រាស់ ក្នុង​គោលបំណង​លើកកម្ពស់​សុខភាព​បងប្អូន និង​ដើម្បី​កាត់បន្ថយ​ការ​ទៅរក​ទឹក​នៅ​ទី​ឆ្ងាយ ។ ឯកឧត្តម​ក៏បាន​មានប្រសាសន៍​ផ្តាំផ្ញើរ​សូមឱ្យ​បងប្អូន​យកចិត្តទុកដាក់​អំពី​ការថែទាំ​អនាម័យ​ខ្លួនប្រាណ ក៏ដូចជា​ការដាំ​បន្លែបង្កា​ជុំវិញ​ផ្ទះ ដើម្បី​លើកកម្ពស់​នូវ​ជីវភាព​រស់នៅ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង ដោយ​ឥឡូវ​មិន​ពិបាក​ទៅរក​ទឹក​នៅ​ទី​ឆ្ងាយ​ដូច​ពី​មុន​ទេ ព្រមទាំង​ជួយ​ថែរក្សា​អនាម័យ​នូវ​សមិទ្ធិ​នេះ​ដើម្បី​ប្រើប្រាស់​បាន​យូរអង្វែង​ផងដែរ​។ បន្ទាប់មក ឯកឧត្តម អ៊ុយ សំអាត បាន​យក​អំណោយ​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ចែកជូន​ដល់​ជនពិការ​ជើង និង​ពិកា​ភ្នែក​ចំនួន​០៦​គ្រួសារ ដែល​ក្នុង​១​គ្រួសារៗ​ទទួលបាន​ឃី​ប​១​កញ្ចប់ អង្ករ​៣០​គីឡូក្រាម និង​ថវិកា​មួយចំនួន ប្រជាពលរដ្ឋ​ដែល​មក​ចូលរួម​ក្នុង​១ នាក់ៗ ទទួលបាន​ក្រមា​ចំនួន​០១៕ ឌឺ​ម សឿន​
12279605_136536516709818_1150720524_o 12281966_136536386709831_408290364_o 12282125_136536443376492_889982199_o 12287599_136536363376500_1513431689_o

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya